ខេត្តប៉ៃលិន៖ ពលរដ្ឋជាច្រើននាក់ ក្នុងឃុំអូរអណ្តូងបានរៀបរាប់ឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហា គ្រាប់មីន ដែលសេសសល់ពីសម័យសង្គ្រាម នៅរាយប៉ាយពាសពេញដី មិនថាដីដែល អាជ្ញាធរបានសម្អាតហើយ និងដីមិនទាន់ បោសសម្អាតនោះទេ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ០១៦ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ មានករណីពលរដ្ឋបានប្រទះឃើញគ្រាប់មីនចំនួន២គ្រាប់ ដែលនៅក្នុងដីខណៈដែលពួកគាត់កំពុងជីកដី ដើម្បីយករ៉ែត្បូងក៏ប្រទះឃើញបង្កឲ្យមាន ការភ្ញាក់ផ្អើលរត់ចែកជើងគ្នា តែមិនបង្កឲ្យ ពលរដ្ឋណារងគ្រោះថ្នាក់នោះទេ បន្ទាប់ មកក៏បានរាយការណ៍ប្រាប់អាជ្ញាធរមូល ដ្ឋានឲ្យដឹងផងដែរ ។
ស្រ្តីម្នាក់ឈ្មោះ យិន សំណាង រស់នៅ ភូមិថ្នល់ទទឹង ឃុំអូរអណ្តូងបានឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាគ្រាប់មីននៅលើដីដែលអាជ្ញាធរមីនបានបោសសម្អាតរួច ព្រមទាំងប្រគល់ ឲ្យពួកគាត់ទៅរស់នៅតែនៅថ្ងៃនេះពួក គាត់បានប្រទះឃើញគ្រាប់មីនទើបមាន ការភ្ញាក់ផ្អើល ។ ស្រ្តីបានសំណូមពរដល់ អាជ្ញាធរ មេត្តាពិនិត្យឡើងវិញចំពោះដី ដែលបានបោសសម្អាតរួច និងដីដែលនៅ សេសសល់ផងដែរ ។
លោក គង់ ណន អធិការរងនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា បើតាមលោកដឹងដីនៅចំណុចកើតហេតុខាងលើ ដែលពលរដ្ឋប្រទះឃើញគ្រាប់មីននោះជា ដីដែលអាជ្ញាធរមីនបានដោះរួចរាល់ទៅ ហើយ ព្រមទាំងប្រគល់ឲ្យប្រជាពលរដ្ឋ រស់នៅផងដែរ ហើយគ្រាប់មីនដែលពលរដ្ឋប្រទះឃើញនោះគឺជាមីនស្គរដែលសល់ពីសម័យសង្គ្រាម ។
លោកបានឲ្យដឹងទៀតថា សង្គ្រាមនៅ កម្ពុជាដែលកើតឡើងជិត៣ទសវត្ស បាន បន្សល់ទុកមត៌កដ៏ធ្ងន់ធ្ងរ បើគិតចាប់ពី អំឡុងឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ហើយរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោស សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងតែនៅសេសសល់រាយប៉ាយជាច្រើន កន្លែងនៅក្នុងប្រទេសកម្ពុជា ។ លោកបន្ត ឲ្យដឹងទៀតថា ថ្វីដ្បិតតែរាជរដ្ឋាភិបាល និង ប្រទេសម្ចាស់ជំនួយបានប្រឹងប្រែងយ៉ាង ខ្លាំងទៅលើសកម្មភាពដោះគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីផ្ទៃដីនៃប្រទេស កម្ពុជារយៈពេលជាង២០ឆ្នាំមកហើយក្តីក៏ គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែ បង្កគ្រោះថ្នាក់ និងគំរាមកំហែងប្រជាពលរដ្ឋ នៅឡើយជាក់ស្តែងដូចជានៅថ្ងៃនេះជា ដើម ៕
ដោយ៖ ហេង នរិន្ទ្រ