ភ្នំពេញ : នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈក្រុមការងារចូលរួមការតាំងពិពណ៌សមិទ្ធផលឌីជីថលឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់តាំងពីសមិទ្ធផលថ្នាលឌីជីថលចំនួនពីរក្នុង“វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥” ជាការចូលរួមចំណែកលើកស្ទួយការធ្វើទំនើបកម្មលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញឲ្យប្រើប្រាស់នៅថ្នាលឌីជីថលចំនួនពីរគឺ ១.App NoDrug សម្រាប់ផ្ដល់ចំណេះដឹង និងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និង២.ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនអ្នកញៀននៅកម្ពុជា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ចំពោះក្រសួងមហាផ្ទៃដែលបានសម្របសម្រួលសហការការងាររៀបចំការងារតាំងពិព័រណ៍ ហើយការងារនេះនឹងបន្តរហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕
ប្រភព ៖ (CCFR)










