លោកXi Jinpingប្រធានរដ្ឋចិនធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងChengdu

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី៥ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងDujiangyanខេត្តSichuan។

លោកXi Jinpingបានណែនាំអំពីប្រវត្តិនិងសារៈសំខាន់នៃទីក្រុងDujiangyan ដោយចង្អុលបង្ហាញថា វិស្វកម្មធារាសាស្ត្រDujiangyanគឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយក៏ជាការអនុវត្តដោយជោគជ័យដំបូងបំផុតមួយនៃការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិផងដែរ។ដំណើរការសាងសង់បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវស្មារតីរបស់ប្រជាជាតិចិនដែលមិនខ្លាចការលំបាកនិងហ៊ានត្រួសត្រាយ។ប្រជាជាតិបារាំងក៏មានស្មារតីមិនចុះចាញ់ការលំបាកផងដែរ។ប្រទេសចិននិងបារាំងគួរតែអាចស្វែងយល់និងគោរពគ្នាទៅវិញទៅមកបានល្អជាងប្រទេសដទៃទៀត។

ជាការឆ្លើយតប លោកMacronបានលើកឡើងថា វិស្វកម្មធារាសាស្ត្រដែលសាងសង់ឡើងកាលពីជាង២០០០ឆ្នាំមុននៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយភាពឧស្សាហ៍ព្យាយាមនិងប្រាជ្ញារបស់ប្រជាជនចិនពិតជាគួរឱ្យកោតសរសើរ។ប្រទេសបារាំងនិងប្រទេសចិនមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរអង្វែង ហើយការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជននៃប្រទេសទាំងពីរក៏ដូចគ្នាដែរ កិច្ចសហប្រតិបត្តិការរវាងបារាំងនិងចិនអាចសម្រេចបាននូវការរួមគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

...

ប្រភព ៖ (CNN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print