អុី​រ៉ុងធ្វើសមយុទ្ធ បាញ់មីស៊ីល នៅឈូងសមុទ្រ អូម៉ង់

ចែករំលែក៖

អុី​រ៉ុងបានចាប់ផ្តើមធ្វើសមយុទ្ធ បាញ់គ្រាប់ពិតនៅឈូងសមុទ្រអូម៉ង់ នៅថ្ងៃទី ៥ខែធ្នូ ដោយបានហាត់សមបាញ់មីស៉ីលបាលិស្ទីគ និងមីស៉ីលគ្រូសលើគោលដៅ។

សារព័ត៌មាន Reuters បានផ្សាយថា កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍របស់ប្រទេសអ៉ីរ៉ង់ បានហាត់សមបាញ់មីស៉ីលបាលិស្ទីគ ក៏ដូចជាមីស៉ីលគ្រូសទៅលើគោលដៅ នៅតំបន់ឈូងសមុទ្រអូម៉ង់ ក្នុងការធ្វើសមយុទ្ធយោធាមួយមានរយៈពេល២ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពទប់ទល់ការគំរាមកំហែងពីបរទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អំឡុងសមយុទ្ធខាងលើ គឺរួមមានការហ្វឹកហាត់បាញ់យ៉ាងច្រើនគ្រាប់ នូវមីស៉ីលគ្រូសស៊េរី Qadr 110, Qadr 380, Qadr 360 និងមីស៉ីលបាលិស្ទីគ 303។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានចាប់ផ្តើមការធ្វើសមយុទ្ធជើងទឹកនេះ នៅច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់ ព្រមទាំងនៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
កាលពីពេលកន្លងទៅនេះ អ៉ីរ៉ង់ទើបតែធ្វើជាម្ចាស់ផ្ទះរៀបចំ សមយុទ្ធប្រឆាំងភេរវកម្ម នៅខេត្ត East Azerbaijan ភាគពាយព្យប្រទេសរបស់ខ្លួន ជាមួយបណ្តាប្រទេសជាសមាជិក នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO។ ការធ្វើសមយុទ្ធជើងគោកនិងជើងទឹកទាំងនេះ ប្រព្រឹត្តទៅក្រោយការផ្ទុះសង្រ្គាមរយៈពេល១២ថ្ងៃ រវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ កាលពីខែមិថុនា ដែលពេលនោះ អាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល វាយប្រហារលើទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់។
ក្រុមលោកខាងលិចចាត់ទុក មីស៉ីលបាលិស្ទីគរបស់ទីក្រុងតេហេរ៉ង់ ជាការគំរាមកំហែងធំមួយចំពោះស្ថិរភាពក្នុងតំបន់ ដ្បិតពួកវាអាចបម្រើជាមធ្យោបាយបំពាក់អាវុធនុយក្លេអ៊ែរ ប្រសិនបើអ៉ីរ៉ង់ជ្រើសរើសផលិតគ្រាប់បែកនុយក្លេអ៊ែរ៕

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print