ម៉ូតូzoomer xឆ្លងផ្លូវត្រូវម៉ូតូបុករបួសម្នាក់ត្រូវរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣៣នាទីយប់​ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យ៉ុង នៃយ៉ា ភេទប្រុស  អាយុ១៨ឆ្នាំ រងរបួស បាក់ជើងខាងឆ្វេង និងរលាត់ចង្កា មានទីលំនៅ ភូមិស្លាកែត ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន  ខេត្តកំពង់ធំ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវពីលិចទៅកេីតខណៈជិតផុតទៅហេីយស្រាប់តែបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូហុងដាzoomer x ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងចំណែកម្ចាស់ម៉ូតូហុងដារងរបួសស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print