ភ្នំពេញ: រថយន្ត ព្រូស ពាក់ស្លាកលេខភ្នំពេញ2AK-6164បានបើកបុកជាមួយរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រពាក់ស្លាកលេខកម្ពុជា-JC-78788 នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តឡង់គ្រឺស័រក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩០៧ កែងនឹងផ្លូវ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
...
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា










