ក្លឹប Real Madrid បានរងបរាជ័យក្នុងលទ្ធផល 2-0 ដោយចាញ់Celta Vigoក្នុងទឹកដី ក្នុងក្របខណ្ឌអេស្ប៉ាញ LaLiga កាលពីថ្ងៃអាទិត្យ។
ពីរគ្រាប់របស់ភ្ញៀវកើតឡើងបន្ទាប់ពី កីឡាករ Williot Swedberg ស៊ុតបញ្ចូលទីបានមួយគ្រាប់ដោយកែងជើងរបស់គាត់ និងមួយគ្រាប់ទីពីរក្នុងចុងម៉ោងជិតចប់ការប្រកួតធ្វើឱ្យក្រុមម្ចាស់ផ្ទះ តាម 4 ពិន្ទុពីក្រោយក្រុមនាំមុខ Barcelona ។
Real Madrid បានបញ្ចប់ការប្រកួតជាមួយនឹងគ្នានៅសល់ 9 នាក់ ហើយមានបុគ្គលិកម្នាក់ត្រូវបានបណ្តេញចេញផងដែរ ខណៈកីឡាករអង់គ្លេសJUDE BELLINGHAMរងរបួស ត្រូវបានប្រឡាក់ឈាមនិងមានស្នាមជាំលើមុខរបស់គាត់។
Real បន្តរក្សាបាន 36 ពិន្ទុពីការប្រកួត 16 លើក ខណៈដែល Celta បានអបអរជ័យជម្នះលើកដំបូងនៅកីឡដ្ឋាន Estadio Santiago Bernabeu ក្នុងរយៈពេល 19 ឆ្នាំដែលធ្វើឱ្យក្លឹប Galician មាន 19 ពិន្ទុ។
Celta បានលោតពីលេខ 14 ដល់លេខរៀងទី 10 វិញខណៈពេលដែលការបរាជ័យនេះបានបញ្ចប់កំណត់ត្រាមិនដែលចាញ់លីគក្នុងផ្ទះ 100% របស់ Real នៅរដូវកាលនេះ បន្ទាប់ពីឈ្នះ 6 ជាប់ៗគ្នា។ ក្រុម Real Madrid របស់លោក Xabi Alonso ឥឡូវនេះបានឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួតលីគចំនួន 5 ចុងក្រោយរបស់ពួកគេ ខណៈដែលពួកគេរង់ចាំការមកដល់ពាក់កណ្តាលសប្តាហ៍នៃក្រុម Manchester City ក្នុងក្របខ័ណ្ឌ Champions League ៕










