Norris ឈ្នះពានរង្វាន់ F1ប្រចាំឆ្នាំ ខណៈដែល Verstappen ឈ្នះការប្រណាំងនៅ Abu Dhabi

ចែករំលែក៖

Lando Norris របស់ McLaren បានស្រក់ទឹកភ្នែកដោយក្តីរំភើបរីករាយ ខណៈដែលគាត់បានឈ្នះជើងឯក Formula One ជាលើកដំបូង និងបានបញ្ចប់ការគ្រប់គ្រងរយៈពេល 4 ឆ្នាំរបស់ Max Verstappen ដែលទទួលចំណាត់ថ្នាក់លេខ 3 តែគាត់បានឈ្នះនៅឯកម្មវិធី Abu Dhabi Grand Prix កាលពីថ្ងៃអាទិត្យ។

Norris ដែលជាម្ចាស់ជើងឯកពិភពលោក Formula One ទី 11 របស់ចក្រភពអង់គ្លេសនៅអាយុ 26 ឆ្នាំនិង ទីប្រាំបី  របស់ក្រុម McLaren ចាប់តាំងពីឆ្នាំ 1974 ទទួលបានពិន្ទុរបស់គាត់សរុប 423 ហើយ Verstappen បាន 421ពិន្ទុ និង Piastri លេខបីជាមួយនឹង 410 ពិន្ទុ។

ក្រុមMcLaren បានឈ្នះពានរង្វាន់ពីរក្នុងរដូវកាលតែមួយជាលើកដំបូងចាប់តាំងពីឆ្នាំ 1998 ។

...

Norris បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រណាំងថា “ខ្ញុំមិនបានយំទេ ខ្ញុំមិននឹកស្មានថាខ្ញុំយំទេ ប៉ុន្តែខ្ញុំបានយំ។ ខ្ញុំចង់អបអរសាទរ Max និង Oscar ដែលជាគូប្រជែងដ៏ធំបំផុតទាំងពីររបស់ខ្ញុំពេញមួយរដូវកាល។ វាពិតជារីករាយក្នុងការប្រជែងជាមួយពួកគេទាំងពីរ។ វាជាកិត្តិយសមួយ ខ្ញុំបានរៀនច្រើនពីអ្នកទាំងពីរ” ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print