យុវជនម្នាក់ត្រូវរថភ្លើង កិនបណ្តាលឲ្យស្លាប់ដាច់ខ្លួនជា ២កំណាត់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ ភ្លាមៗយ៉ាងអាណោចអាធ័មបន្ទាប់​ពី​ទៅដេកនៅ​លេី​ផ្លូវ​រថភ្លើង​ ត្រូវ​បាន​​រថភ្លើង​បេី​កិន​កាល​ពី​វេលាម៉ោង​៩ នឹង១០នាទី​យប់​ ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ ភូមិ​បុរី១០០ខ្នង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ ពួកគាត់បានឃើញរថភ្លើងមួយខ្សែធ្វើដំណើរគោលដៅឆ្ពោះចូលទៅកាន់កន្លែងចំណត ។ លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈប់នៅស្ងៀម មួយសន្ទុះធំ ភ្លាមៗ ពួកគាត់ឆ្ងល់បានដើរមកមើល ចង់ដឹងថាហេតុអ្វីបានឈប់ ទាំងដែលមិនទាន់ទៅដល់ចំណត ។ ស្របពេលប្រជាពលរដ្ឋ ដើរទៅដល់ក្បែរផ្លូវរថភ្លើង បែរជាប្រទះឃើញ សាកសពយុវជនម្នាក់ បានដាច់ខ្លួនជា ២កំណាត់ ស្លាប់យ៉ាងអនោចអធ័មក្រោមរថភ្លើង ។

...

ក្រោយ​ពេល​កេីត​ហេតុ​ខាង ​រថភ្លើង​បាន​ទាញ​យក​សព​ជន​រង​គ្រោះ​ចេញ​ពី​ក្រោម​រថភ្លើង​ រួច​បេីក​ចេញ​ពី​កន្លែង​ហេតុ​ទៅ​ចំណត​ ។ ចំណែក​ឯ​សព​ជន​រង​យក​ទៅ​តម្កល់​នៅ​វត្តក្បែរនោះ​ជា​បណ្ដោះ​អាសន្ន​ដេីម្បី​ស្វែង​រក​សាច់ញាតិ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print