លោក ហ្សេលេនស្គី មិនអានសំណើផែនការសន្តិភាព ធ្វើអោយលោកដូណាលត្រាំ ខឹងយ៉ាងខ្លាំង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែធ្នូ បាននិយាយថាលោកមានអារម្មណ៍ខកចិត្តតិចតួចចំពោះលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលមិនបានអានសំណើនៃផែនការសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបាននិយាយទៅកាន់លោកប្រធានាធិបតី ពូទីន ហើយយើងក៏បាននិយាយទៅកាន់មេដឹកនាំអ៊ុយក្រែន ក្នុងនោះរួមមានលោក ហ្សេលេនស្គី…ខ្ញុំសូមនិយាយថាខ្ញុំមានការខកចិត្តបន្តិចបន្តួចដែលលោកប្រធានាធិបតី ហ្សេលេនស្គីមិនទាន់បានអានសំណើ (នៃផែនការសន្តិភាព)»។
កិច្ចចរចាជាច្រើនថ្ងៃមកនេះរវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក្នុងនោះរួមមានទាំងការចូលរួមពីលោក ហ្សេលេនស្គី បានបិទបញ្ចប់ទៅកាលពីថ្ងៃទី៦ ខែធ្នូ ដោយមិនទាន់សម្រេចបានលទ្ធផលធំដុំអ្វីឡើយ បើទោះជាលោក ហ្សេលេនស្គីបានប្ដេជ្ញាចិត្តចំពោះកិច្ចចរចាឆ្ពោះទៅរកសន្តិភាពពិតប្រាកដមួយ។ កិច្ចចរចានេះកើតមានឡើងបន្ទាប់ពី បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner បានជួបលោក ពូទីន នៅឯវិមានក្រឹមឡាំង ជាទីដែលមូស្គូ បានច្រានចោលផ្នែកខ្លះនៃសំណើរបស់សហរដ្ឋអាមេរិក។
ផែនការសន្តិភាពអ៊ុយក្រែនរបស់សហរដ្ឋអាមេរិកត្រូវបានព្រាងជាច្រើនលើកច្រើនសារ ចាប់តាំងពីលេចចេញជារូបរាងដំបូងកាលពីខែវិច្ឆិកាកន្លងទៅ និងរងការរិះគន់ថាលម្អៀងទៅខាង រុស្ស៉ី ដែលបានបើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print