ក្រសួងអប់រំ ៖ «សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យនៅតាមបន្ទាត់ព្រំដែន ត្រូវបិទទ្វារដោយសារការវាយប្រហារពីភាគីថៃ»

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ឲ្យដឹងថា សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
នៅព្រឹកថ្ងៃទី៨ខែធ្នូនេះគេឃើញមានសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាស្វាយជ្រុំបាននាំគ្នារត់ប្រសេកប្រសាញចេញពីសាលាទៅផ្ទះវិញហើយក៏មានអាណាព្យាបាលមួយចំនួនបានមកដឹកកូនៗរបស់ខ្លួនត្រឡប់ទៅផ្ទះវិញផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ៥:៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។

...

បើទោះបីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៧ រហូតដល់ព្រឹកថ្ងៃទី ៨ ខែធ្នូនេះយ៉ាងណាក៏ដោយ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print