សម្ដេច ម៉ែន សំអន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ ដែលបានវាយប្រហារជាបន្តបន្ទាប់មកលើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យភាព កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ …សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ ដែលបានវាយប្រហារជាបន្តបន្ទាប់មកលើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ។

      សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈ កម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានប្រកាសបែបនេះ ខណៈសម្ដេច អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ ដែលបានរៀបចំឡើងនៅសាលប្រជុំខេត្តកំពង់ធំ នាព្រឹកថ្ងៃច័ន្ទ ៣រោច  ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ។

    ថ្លែងក្នុងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ 

   សម្តេចក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ធំ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ 

     សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ក៏បានចូលរួមអបអរសាទរចំពោះ លោកស្រី លឹម មួយស្រៀន នួនផារ័ត្ន ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសាមគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកំពង់ធំ ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខា កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»។

     សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ថា៖ក្នុនាមប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ យោធាថៃ ដែលបានវាយប្រហារជាបន្តបន្ទាប់មកលើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា៕  ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print