ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ដើម្បីដេញជើងសៀមក្បាលខូចបាន = លុះត្រាតែដាក់ក្រុមសង្កេតការណ៍អាស៊ាននៅប្រចាំការជាអចិន្ត្រៃយ៍នៅតាមចំណុចសំខាន់ៗនៅតាមបណ្តោយខ្សែរព្រំដែនកម្ពុជា-សៀម។
២- សៀមបាញ់មកលើកម្ពុជាហើយនាំគ្នាជម្លៀសប្រជាជនសៀមចេញពីព្រំដែន = អានេះធ្វើចោរហើយស្រែកថាខ្លាចចោរ?
៣- អនុទីនធ្លាក់ប្រជាប្រ័យភាពខ្លាំងពីរឿងដោះស្រាយគ្រោះទឹកជំនន់នៅភាគខាងត្បូងសៀម=ឥឡូវសៀមបើកការបាញ់មកលើកម្ពុជាដើម្បីបង្កើតសភាពការណ៍ក្នុងបំណងបំភាន់ភ្នែកប្រជាជនសៀមរកសន្លឹកឆ្នោត?
៤- សារព័ត៌មានអន្តរជាតិធំៗបានផ្សាយយ៉ាងគគ្រឹកគគ្រេងពីរឿងសៀមបាញ់ប្រហារលើកម្ពុជា = ទោះសៀមខិតខំបកស្រាយយ៉ាងណាក៏សៀមមិនអាចគេចរួចពីការថ្កោលទោសបានឡើយ?
៥- ការផ្សាយផ្ទុយពីការពិតរបស់កាសែតសៀម = ធ្វើឲ្យសៀមសាបទឹកមាត់និងការផ្សាយរបស់សៀម?
៦- សៀមចោទមកលើកម្ពុជា = តែតាមការពិតគឺសៀមជាអ្នកបង្កើតរឿងដោយខ្លួនឯង?
៧- បើសៀមនិយាយ១០០ដង = សាធារណៈមតិជាតិអន្តរជាតិជឿបានតែ១ដងទេប្ញមិនអាចជឿបានផង។
៨- បើអន្តរជាតិបានដឹងពីក្រយ៉ៅខូចរបស់សៀមអស់ទៅហើយ = សៀមពិបាក់ធ្វើឲ្យអន្តរជាតិជឿខ្លួនណាស់ ទោះជានិយាយកែតម្រូវយ៉ាងណាក៏គេលែងជឿសៀមអស់ហើយ។
៩- សៀមប្រើយន្តហោះF16ទម្លាក់គ្រាប់បែកលើកម្ពុជា = គឺសៀមរំលោភបម្រាមរបស់លោកត្រាំនិងមើលស្រាលលោកត្រាំ។
១០- សៀមចង់វ៉ៃកម្ពុជាផ្សាយថាកម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោងខេត្តឧត្តរមានជ័យ = តែតាមពិតគឺសៀមទេដែលមានចល័តកងទ័ពនិងអាវុធធុនធ្ងន់នៅតាមព្រំដែន? ៕











