Manny Pacquiao ធ្លាប់ធ្វើការក្នុងហាងនំប៉័ង និងសំណង់ក្នុងតម្លៃ 4 ដុល្លារក្នុងមួយថ្ងៃ មុនពេលរកប្រាក់បានរាប់លានក្នុងវិស័យប្រដាល់

ចែករំលែក៖

ស្តេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao ធ្លាប់ធ្វើការទទួលបានប្រាក់ត្រឹមតែ 4 ដុល្លារក្នុងមួយថ្ងៃមុនក្លាយទៅជាអ្នកប្រដាល់ដែលធ្វើឱ្យគាត់រកបានរាប់លានដុល្លារ។

Pacquiao ត្រូវ​បាន​គេ​ជឿ​ថា​អាច​រក​ចំណូល​បាន​ជាង500លាន​ដុល្លារ (375 លាន​ផោន) ពេញ​មួយ​អាជីព​របស់​គាត់។

ប៉ុន្តែ​ម្ចាស់​ជើង​ឯក​ទាំង​ប្រាំបីស្ថាប័ននេះក៏បានប្រឹងប្រែង ផ្តួល​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ហ្វីលីពីន ដោយបាន​ប្ដេជ្ញា​ចិត្ត​ផ្តល់សប្បុរសធម៌​ដូច​ការ​ប្រដាល់​ផងដែរ។

គាត់​បាន​បរិច្ចាគ​ដល់​ធនាគារ​អាហារ អង្គការ​សប្បុរសធម៌​មហារីក និង​ការ​សាងសង់​គម្រោង​លំនៅឋាន​ផ្ទាល់ខ្លួន​របស់​គាត់​ដើម្បី​សាងសង់​កន្លែង​ស្នាក់នៅ​ដល់​អ្នក​ក្រីក្រ។

Pacquiao  ​សើច​បន្តិចក្នុង​បទ​សម្ភាស​អង្គុយ​ជាមួយសារព័ត៌មាន SunSport នៅ​ពេល​ដែល​គាត់​ទទួល​ស្គាល់​ថា​បាន​បាត់​បង់​បប្រាក់ច្រើន​ដែល​គាត់​បាន​ផ្តល់​ឱ្យ​ទៅ​សប្បុរសធម៌។

នៅឆ្នាំ 2022 Pacquiao បានសាងសង់ភូមិផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងផ្ទះចំនួន 200 សម្រាប់អ្នកគ្មានផ្ទះសម្បែងនៅ Alabel ដែលជារដ្ឋធានីនៃខេត្ត Sarangani ។

Pacquiao ដែល​មាន​ការងារ​ធ្វើ​នៅ​ហាង​នំប៉័ង​ក្នុង​តម្លៃ 4 ដុល្លារ (3 ផោន) ក្នុង​មួយ​ថ្ងៃ​បាន​និយាយ​ថា “ខ្ញុំ​មាន​អាយុ ១៦ ឆ្នាំ​កាល​ពី​ពេល​នោះ។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ខណៈ​ខ្ញុំ​កំពុង​ប្រកបអាជីព​ប្រដាល់​ព្រោះ​ខ្ញុំ​គ្មាន​លុយ​ទិញ​អាហារ។   អាហារ​ជា​រៀង​រាល់​ថ្ងៃ វា​មិន​អាច​ពន្យល់​បាន​ពី​ការ​លំបាក​ដែល​ខ្ញុំ​បាន​ធ្វើ​កាល​ពី​ក្មេង។ ខ្ញុំបាន​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​មួយ​ផងដែរ។ខ្ញុំ​ធ្វើ​ការ​សំណង់ ខ្ញុំ​ធ្វើ​ការ​នៅ​ហាង​នំប៉័ង អ្វីៗ​ដូច​នោះ ហើយ​បន្ទាប់​ពី​ការងារ​សំណង់ ខ្ញុំ​ទៅ​ហាត់​ប្រាណ និង​ហហាត់ប្រដាល់។  ​ហើយ​គេង​ភ្ញាក់ពីព្រលឹម​ហើយ​ព្រឹក​ឡើង ខ្ញុំ​ត្រូវ​ដើរ ក្រោក​ឡើង​រត់ ហើយ​បបន្ទាប់ពីរត់ខ្ញុំទៅ​ធ្វើ​ការ​សំណង់។”

Pacquiao បាន​ចាប់ផ្តើមប្រដាល់​អាជីព​តាំងពី​គាត់​មាន​អាយុ​១៦​ឆ្នាំ​ដល់​បច្ចុប្បន្នជាង​២០​ឆ្នាំហើយ ដើម្បី​ផ្តល់​ជីវភាព​កាន់តែ​ប្រសើរ​សម្រាប់​គ្រួសារ និង​អ្នក​ដទៃ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់​។

គាត់មានកូនប្រុសអាយុ 24 ឆ្នាំរបស់គាត់ឈ្មោះ Emmanuel Jr ដែលមានឈ្មោះហៅក្រៅថា Jimuel បានចាប់ផ្តើមប្រដាល់ដូចគាត់។

ដំបូងឡើយ Pacquiao បានចូលនិវត្តន៍នៅឆ្នាំ 2021 បន្ទាប់ពីចាញ់ Yordenis Ugas ប៉ុន្តែគាត់បានត្រលប់មកវិញក្នុងខែកក្កដា ដើម្បីជួប Mario Barrios ដណ្ដើមខ្សែក្រវាត់ WBC៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print