ខេត្តកំពង់ស្ពឺ ៖ រោងចក្រសំលៀកបំពាក់យីហោ ហាយ យ៉ុន ហ្គាមិន(Hui Yuan Garment Co.Ltd) ត្រូវអគ្គីភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករ កម្មការិនីរត់ចេញព្រោងព្រាត មិនទាន់ដឹងមូលហេតុ។
ហេតុការណ៍ឆេះរោងចក្រខាងលើបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០១និង៣៥នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្មករ-កម្មការិនីរោងចក្រយីហោ ហាយ យ៉ុន ហ្គាមិន បានចូលបំពេញការងារដូចសព្វមួយដង ស្រាប់តែ នៅវេលាម៉ោង០១និង៣៥នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មានករណីអគ្គីភ័យ ឆាបឆេះ កំទេចក្រណាត់ នៅមុខឃ្លាំង រោងចក្រ យីហោ ហាយយ៉ុន ហ្គាមិន ខាង លើបង្កឱ្យមានការភ្ញាក់ផ្អើលក្រុមកម្មករបាននាំគ្នាចេញព្រោងព្រាត និងបានធ្វើការរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ពន្លត់ផងដែរ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ក្រោពីទទួលបានព័ត៌មាន សមត្ថកិច្ចក៏បានជួយអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អរគ្គីភ័យ សរុបចំនួន០២គ្រឿង នគរបាលខេត្តចំនួន០១គ្រឿង និងនគរបាលក្រុងច្បាមនចំនួន០១គ្រឿង ដើម្បីបាញ់ពន្លត់។ ករណីខាងលើនេះបានពន្លត់១០០% នៅវេលាម៉ោង០២និង០៥នាទីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។
ចំណោះករណីខាងលើនេះ មិនបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស គ្រាន់តែរងការខូចខាតសម្ភារៈតិចតួចប៉ុណ្ណោះ៕










