ស្ត្រីម្នាក់​ ពាក់ព័ន្ធ​ករណីលួចទូរស័ព្ទដៃ​ ត្រូវនគរបាលក្រុងតាខ្មៅ​ ចាប់ឃាត់ខ្លួន

ចែករំលែក៖

កណ្ដាល​ ៖​ កម្លាំងសមត្ថកិច្ច​ក្រុងតាខ្មៅ​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២៥ នៅច្រមុះជ្រូក​មាត់ទន្លេ​ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ។

    ជនរងគ្រោះឈ្មោះ រ៉េត រីហ្សា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖និស្សិត។​ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ឡាង សុភា ភេទស្រី អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លាងចាន (ឃាត់ខ្លួន)។

    សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី០៧ខែ ធ្នូ ឆ្នាំ២០២៥​វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះបានមកអង្គុយលេងនៅច្រមុះជ្រូកមាត់ទន្លេក្រុងតាខ្មៅ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានយកទូរស័ព្ទដៃ០១គ្រឿងម៉ាកiphone 12promax ពណ៌ស ទុកនៅលើម៉ូតូ ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះឡាង សុភា ភេទស្រី អាយុ៤២ឆ្នាំ មកធ្វើសកម្មភាពលួចយកទៅ ហើយបំរ៉ុងគេចខ្លួនតែត្រូវបានជនរងគ្រោះដេញចាប់បានឃាត់ជនសង្ស័យរួមទាំងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ០១គ្រឿងម៉ាកiphone 12promaxពណ៌ស របស់ជនរងគ្រោះប្រាកដមែន។

    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ​ ចាត់ការតាមច្បាប់​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print