ភ្នំពេញ៖ ព្រឹកនេះសម្តេចតេជោ បង្ហោះថា ៖ ល្ងាចម្សឹលមុិញយើងបានតបតបន្ថែម
ដោយយប់មុិញនិងព្រឹកនេះ។
តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានិងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា
១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
របស់យើងត្រូវវាយគ្រប់ចំណុចដែល
ខ្មាំងវាយចូល។
យើងការពារទឹកដីយើងដោយមាន
លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់
ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាច
ទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។
ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង
អនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់
សត្រូវតាមរយះការចាត់តាំងទប់ទល់។
សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី
សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។
សំដីលោកមេទ័ពខ្លាំងជាងប្រទេស
មហាអំណាចខាងអាវុធនិងកងទ័ពនៅ
លើពិភពលោកនេះទៅទៀត។
យើងពិតជាមិនអង្គុយអោបដៃឲ្យអស់
លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។
ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ
យើងថាល្មោភសង្រ្គាម។ពេលយើង
អត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទ
យើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះ
យើងវាយដើម្បីការពារខ្លួនទៀតហើយ
តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?
កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត
វាយតបតដើម្បីការពារទឹកដីយើង៕











