Breaking News ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជំរុញឱ្យកម្ពុជាថៃគោរពអនុវត្តតាមបទឈប់បាញ់ បន្ទាប់ពីយោធាថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា

ចែករំលែក៖

ទីក្រុងវ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីជម្លោះនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំង២បានផ្ទុះឡើងសាជាថ្មី។

សូមបញ្ជាក់ថា ៖ យោធាថៃ កាលពីថ្ងៃចន្ទម្សិលមិញបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ដែលនេះជាទង្វើបំពានលើបទឈប់បាញ់ និងកំពុងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីមធ្វើជាសាក្សី។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានគូសបញ្ជាក់កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ដូច្នេះថា «លោកប្រធានាធិបតី ត្រាំ មានការប្ដេជ្ញាចិត្តបន្តការបញ្ឈប់ អំពើហិង្សា និងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា និងថៃ គោរពយ៉ាងពេញតាមការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះការបិទបញ្ចប់ជម្លោះនេះ»។
ថៃបានបើកការបាញ់ប្រហារគ្រប់គោលដៅមកលើកម្ពុជា ដល់២៤ម៉ោង ទើបតែល្ងាចម្សិលមុិញ និងព្រឹកនេះកម្ពុជាប្រើសិទ្ធការពារអធិបតេយ្យភាព តបត ជាមួយថៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print