ក្មេងទំនេីងបង្ហោះម៉ូតូនៅលេីផ្លូវសាធារណៈនិងនៅក្នុងសាលាត្រូវបាននគរបាលអប់រំនិងដកហូតរក្សាទុកជាបណ្ដោះអាសន្នម៉ូតូរយៈពេល៩០ថៃ្ង​​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយអនុវត្តនូវបទប​ញ្ជាយ៉ាងហ្មឹងម៉ាត់ ពីនា​យឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិលោកជាម​ ចន្ទសោភ័ណ​ អភិបា​ល​ នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​ និងបានកា​រ​បញ្ជាដឹ​កនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ឃឹម​ សុកខៃ​ ស្នងការ នៃស្នងការដ្ឋាននគ​របាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនក្មេងមួយក្រុមបង្ហោះម៉ូតូនៅលើទីសាធារណៈ។

មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៥នេះថា កំលាំងនគរបាលស្រុក​សាមគ្គីមុនីជ័យ​ ដឹកនាំបញ្ជាដោ​យលោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​ អធិការ​នគរបាលស្រុក បានជម្រុញឱ្យមាន​ការស​ហការ​ស្រាវជ្រាវបង្រ្កាបក្រុ​ម​ក្មេងទំនេីង១ក្រុម​​ ធ្វេីសកម្មភាព​ដេញវាយ​គ្នា​ក្នុងសាលារៀន​ និងបង្ហោះម៉ូតូលេីដងផ្លូវសាធារ​ណៈ​ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ នៅសា​លាវិទ្យាល័យ ប៊ុន​ រ៉ានី​ហ៊ុនសែនចាន់ថ្នាលបានអញ្ជេីញហៅសិ​ស្ស​១ក្រុម​មា​នគ្នាចំនួន៤នាក់ ៖

១.ឈ្មោះ ទិត្យ ឧត្តម ភេទប្រុស អា​យុ​ ១៦ឆ្នាំ នៅភូមិ​ច្រេស ឃុំជើងរា​ស់ ស្រុកសាមគ្គីមុនីជ័យ (សិ​ស្ស​រៀ​ន​ថ្នាក់ទី១១)​ ២.ឈ្មោះ វុធ ម៉េងលី ភេទប្រុស អាយុ​ ១៥​ឆ្នាំ នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ (សិស្សរៀនថ្នាក់ទី១០) ៣ ហឿន ចំរើន ភេទប្រុ​ស អាយុ​ ១៧ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុ​ក​សាមគ្គីមុនីជ័យ (សិស្សរៀនថ្នាក់ទី១២)​និង ៤.ឈ្មោះ ធី កាសូវីណា ភេទប្រុស អាយុ​ ១​៦​ឆ្នាំ នៅភូមិក្រាំងចេ​ក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ (សិស្សរៀនថ្នាក់​ទី​១២)​ ដែលបានធ្វេីសកម្មភាព​ ដេញវាយគ្នាក្នុងបរិវេណសាលា​រៀ​ន​ និងបង្ហោះម៉ូតូជាសាធារ​ណៈ​បង្កច​លាចលផ្អេីលអស់អ្នកកំពុងតែ​សិក្សា​ ។

ក្រោយប្រតិបត្ដិការឃាត់មុខសញ្ញាក្មេងទំនេីងទាំងនេះ​ សមត្ថកិច្ចនគរ​បាលបានធ្វេីការបញ្ជូនមកអធិការដ្ឋាននគ​របាលស្រុកសាមគ្គីមុនីជ័យ​ ដេីម្បីធ្វេីការអប់រំណែនាំ ដោ​យបា​នហៅអាណាព្យាបាលសិស្សគំរូ​មកស្ដាប់និងធានាយកកូនទៅធ្វើ​កា​រព្រានប្រដៅ​ នឹងជម្រាបជូនដ​ល់លោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយកសាលាផង​ដែរ ។

ក្នុងនោះសមត្ថកិច្ចបានធ្វេីការដកហូ​តម៉ូតូបាន១គ្រឿង​ ស្លាកលេខ ភ្នំពេ​ញ1G -7786 មធ្យោបាយធ្វេីសក​ម្មភាពជិះបង្ហោះតាមផ្លូវសាធារណៈ រក្សាទុករយៈពេល​៩០​ថៃ្ង​ ជាការព្រមាន​ ករណីបន្ដធ្វេី​សកម្មភាពបែបនេះជាថ្មីម្ដងទៀតនិងអនុវត្ដតាមនីតិវិធីច្បាប់។

...

តាមការបញ្ជាក់ពី​ អាណាព្យាបាល​ ថា មកពីពួកកូនៗមិនព្រមស្ដាប់តាមដំបូន្មានឪពុកម្ដាយនោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print