សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់ករណី លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) និងហិង្សាលើគ្នាទៅវិញទៅមក មានស្ថានទម្ងន់ទោស (ប្រើអាវុធកាប់ម៉ូតូ) 

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់ករណី លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) និងហិង្សាលើគ្នាទៅវិញទៅមក មានស្ថានទម្ងន់ទោស (ប្រើអាវុធកាប់ម៉ូតូ)  ។

សមត្ថកិច្ចនគរបាល បានអោយដឹងនៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២៥នេះថាចនសង្ស័យមានទី១ឈ្មោះ
ស៊ុន សុភាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ទី២ ឈ្មោះជនសង្ស័យឈ្មោះភេទ សារី (ហៅបឿក)ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកហាង មានទីលំនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ទី៣មានឈ្មោះគាំ រ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងទី៤ឈ្មោះ សុខ លាភ អាយុ១៦ឆ្នាំ ភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ប្រភបបន្តថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង៧:៣០នាទីព្រឹក បន្ទាប់ពីបានទទួលបណ្ដឹងមួយច្បាប់ ពីជនរងគ្រោះ បានប្ដឹងរៀបរាប់ថា: នៅវេលាម៉ោង៣:៣៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ពួកខ្លួនបានជិះម៉ូតូមកពីក្រុងបាវិត មានម៉ូតូ០៤គ្រឿង គ្នាចំនួន០៧នាក់ប្រុស បានជិះម៉ូតូឌុបគ្នាមកដល់ចំណុចខាងកើតរោងចក្រឡាន ក៏ស្រាប់តែមានម៉ូតូចំនួន០៣គ្រឿងមានគ្នាចំនួន០៦នាក់ មានដាវនិងកាំបិតផ្គាក់ដេញតាមកាប់ពីក្រោយពួកខ្លួន ហើយខ្លួនបានផ្ដួលម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ឆ្នាំ០២៥  ស្លាកលេខ ស្វាយរៀង 1W-4471 រត់ចោល ពួកវាក៏លើកម៉ូតូជិះទៅទិសខាងលិចតែម្តង។

ក្រោយពីទទួលបណ្ដឹង សមត្ថកិច្ចយើង (ជំនាញក្រុង និងប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ) បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង១៦:៣០នាទីបានសហការជាមួយកម្លាំងជំនាញ នៃអធិការនគរបាលចន្រ្ទា បានឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ុន សុភាន់ រួមនិងម៉ូតូ០១គ្រឿងម៉ាកវ៉េវឆ្លាមព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1U.1111 មធ្យោបាយធ្វើសកម្មភាព ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា បក្សពួកខ្លួនមានគ្នាជិត១០នាក់ ពិតជាបានធ្វើសកម្មភាពកាប់គ្នាជាមួយក្រុមផ្សេង ហើយលើកយកម៉ូតូរបស់ក្រុមម្ខាងទៀត ជិះយកបាត់ ពិតប្រាកដមែន ។

ក្រោយពីបានចម្លើយសារភាព សមត្ថកិច្ចបានរាយកាណ៍ជួនលោកឧត្តមសេនីយ៍ទោស្នងការ និងសុំយោបល់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន សុភាន់ ជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកបក្សពួកបន្ថែម ។

ប្រភពបន្តថា រហូតមកដល់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង១១:១០នាទី កម្លាំងជំនាញអធិការនគរបាលក្រុងបាវិតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកចន្រ្ទានិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងបានធ្វើការឃាត់ខ្លួនមុខសញ្ញាជនងស្ស័យបន្ថែម បានចំនួន ៣នាក់ទៀត
រួមនិងវត្ថតាងមាន ដាំសាំម៉ូរ៉ៃ មួយដើម (ចោលនៅកន្លែងកើតហេតុ)កាំបិតប៉ុងតោ ចំនួន ១ (រកឃើញនៅកន្លែងធ្វើការរបស់ឈ្មោះភេទ សារ៉ី)មូតូមួយគ្រឿង វ៉េវឆ្លាម ពាក់ស្លាកលេខ ស្វាយរៀង 1U.1111 (របស់ឈ្មោះ ស៊ុន សុភាន់ )។

...

បច្ចុប្ប្នជនសង្ស័យទាំង៤នាក់ ខាងលើ សមត្ថកិច្ចជំនាញយើងបានក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្តនីតិវីធី ។ សហការជាមួយផ្នែកគ្រឿងញៀន ជនសង្ស័ទាំង៤ តេស្តសារធាតុញៀន វិជ្ជមានម្នាក់(+) គឺ ឈ្មោះ ភេទ សារី ។
រីបក្សពួកសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្តច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print