បុរសម្នាក់បានដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ទឹកដោយសារខ្យល់គរ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មានបុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ទឹកទាំងអាក្រាតកាយ នៅការាសសាំងមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីបុគ្គលិកជាអ្នកចាក់សាំងនៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីបត់ជើងតូច ពេលដើរទៅដល់មុខបន្ទប់ទឹក ស្រាប់តែឮស្នូរសំឡេងដកដង្ហើមធំខ្លាំងៗ ភ្លាមៗនោះរូបគេក៏បានប្រញាប់រត់ទៅប្រាប់មន្ត្រីចរាចរណ៍ប្រចាំគោលដៅនៅក្រោមស្ពានអាកាសក្រវាត់ក្រុងទី៣ឲ្យមកជួយមើលពេលនោះដែរសមត្ថកិច្ចក៏បានចេញទៅជួយអើតមើលក៏ឃើញបុរសខាងលើបានដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ទឹកទាំងអាក្រាតកាយបាត់ទៅហើយ ។ បន្ទាប់មកបុគ្គលិកចាក់សាំងនៅទីនោះប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យមើលសព។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើសពផងដែរ ហេីយក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចក៏បានសន្និដ្ឋានថា សពជនរងគ្រោះបានស្លាប់ដោយខ្យល់គរ ហើតធ្វើកំណត់ហេតុដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំស្រាវជ្រាវរកសាច់ញាតិនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print