ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាល បង្ក្រាបករណីមុខសញ្ញាគាស់ផ្ទះ លួច ទ្រព្យសម្បត្តិ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាជនសង្ស័យមានឈ្មោះ អ៊ុ មេត្តា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពបន្តថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង១១:៣០នាទី បន្ទាប់ពីទទួលបាន ពត័មានមកថា មានជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពចូលលួចគាស់ផ្ទះល្វែងលេខ H8 ក្នុងបរិវេណបុរី CK ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍បាវិត បានសហការជាមួយកម្លាំងបង្កាបង្ក្រាបបទល្មើសផ្សេងៗក្នុងក្រុងបាវិត ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ុ មេត្តា បានឆ្លើយសារភាពថា រយៈកាលកន្លងមកខ្លួនពិតជាបានធ្វើសកម្មភាពបានចំនួន បានសម្រេច០២លើក : លើកទី១ : លួចម៉ូតូនៅចំនុចផ្លូវបេតុងខាងកើតវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ហើយលើកទី២ គឺចូលលួច(ខ្សែករលោហ:ពណ៌ទឹកប្រាក់ចំនួន០១ខ្សែ ដោយមានភ្ជាប់បណ្តោងរូបព្រះ(ធ្វើអំពីឈើ) ខណះពេលឃើញម្ចាស់ផ្ទះមកដល់ ក៍បានលោតទឹកនៅខាងក្រោយផ្ទះល្វែង ដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បាន ។
បច្ចុប្ប្នជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចនគរបាលក្រុងបាវិត បានក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យ ជំនាញចាត់ការបន្តតាមច្បាប់។










