រថយន្ត toyota alphard បេីកបុកក្បាលនាគថ្មពុះចែកផ្លូវបណ្ដាលឲ្យរងការខូចខាតអស់ចំនួន២កង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តtoyota alphard មួយគ្រឿងបានបេីកបោះពួយជ្រុលទៅបុកក្បាលនាគថ្មពុះចែកផ្លូវបណ្ដាលឲ្យខ្ទាតខូចខាតអស់ចំនួន២កង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បេីក
រថយន្តម៉ាក toyota alphard  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BU- 6136  ធ្វើដំណើរតាមបណ្ដោយផ្លូវ  ព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ សង្ស័យអ្នកបើកងងុយដេកងោកមួយភាំងទើបជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកផ្លូវបណ្ដាលឲ្យខ្ទាតអស់២កង់ទៅផ្លូវម្ខាងទៀត។ ចំណែករថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ ចំហៀងខាងឆ្វេង ហើយមិនទាន់អស់ល្បឿនបានបេីកទៅមុខប្រហែលជាង៥០ម៉ែត្រទេីបអស់ល្បឿន ព្រមទាំងធ្វើឲ្យអ្នកបេីកបររបួសតិចតួច បានគេចចេញទៅបាត់  ។
ក្រោយកេីតហេតុ រថយន្តបង្កត្រូវបានប្រគល់អោយជំនាញចរាចរណ៍ផ្លូវគោកធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយនាពេលក្រោយ  ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print