អន្តរជាតិ ៖ តាមទិន្នន័យថ្មីបំផុតដែល ចេញផ្សាយដោយ រដ្ឋាភិបាល ចិន នៅថ្ងៃទី ៨ ខែធ្នូ បង្ហាញ ឱ្យ ឃើ ញ ថា ទំហំ នាំចេញនាំចូលទំនិញ សរុបរបស់ប្រទេសចិន ក្នុងរយៈពេល ១១ ខែ ដើម នៃ ឆ្នាំ ២០២៥ គឺ មានចំនួន ៤១,២១ ទ្រីលានយាន់ ប្រាក់ចិន ដែល បាន កើនឡើង ៣,៦ ភាគ រយ បើប្រៀបធៀប នឹងរយៈពេលដូច គ្នានៃឆ្នាំមុន ។ ក្នុង នោះ ទំហំនាំចេញនាំចូល ទំនិញ សរុប នៅ ខែវិច្ឆិកា ឆ្នាំនេះ បាន កើនឡើង ៤.១ ភាគរយ បើប្រៀបធៀប នឹងរយៈពេល ដូច គ្នា នៃ ឆ្នាំ២០២៤ ដែល បាន រក្សាកំណើន បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ក្នុង រយៈ ពេល ១០ ខែជាប់ៗគ្នា ។ ក្នុងបរិបទ ដែល ការ ងើបឡើងវិញ នៃ សេដ្ឋកិច្ចសកល មាន កម្លាំង ចល ករ មិន គ្រប់គ្រាន់ រចនាសម្ព័ន្ធនៃពាណិជ្ជកម្មជាមួយ បរទេស របស់ ប្រទេសចិន ត្រូវ បាន កែ លម្អ ឥត ឈប់ឈរ កម្លាំង ចលករ ថ្មី ត្រូវ បាន បញ្ចេញ ជាបន្តបន្ទាប់ ដែល បាន បង្ហាញពី ភាព ធន់ ដ៏ ខ្លាំង ក្លា ប្រការ ទាំង នេះ ក៏ បាន ផ្តល់ នូវ បង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យ មជ្ឈដ្ឋានខាងក្រៅ សង្កេ ត មើល ពី សេដ្ឋកិច្ចចិន ផងដែរ ។
តាំងពីចូលឆ្នាំនេះមក ប្រឈមមុខ នឹងបរិយាកាស អន្តរជាតិ ដែលមាន ភាពស្មុគស្មាញ និង ប្រែ ប្រួល យ៉ាង ខ្លាំង ប្រទេសចិន បានអនុវត្ត គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច យ៉ាងសកម្ម និង ប្រកប ដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចជាតិ មានស្ថិរភាព ជាទូទៅ និង ឆ្ពោះទៅរក និន្នា ការ ដ៏ល្អប្រសើរ ។ ឆ្លងតាមរយៈបង្អួច នៃ ពាណិជ្ជកម្ម ជាមួយ បរទេស របស់ ចិន អ្នក ផង ទាំង ពួង មិនពិបាក រកឃើញថា សេដ្ឋកិច្ចចិន បាន លេចចេញលក្ខណៈពិសេស លេចធ្លោ ចំនួន ៣ គឺ ស្ថិរភាព រីកចម្រើន និងភាពធន់ ។
ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូល របស់ប្រទេសចិន ជាមួយ ទីផ្សារ មាន ពិពិធកម្ម ដូចជា ទីផ្សារ អាស៊ាន សហភាពអឺរ៉ុប អាហ្វ្រិក និង អាមេរិកឡាទីន ជាដើម សុទ្ធ តែ សម្រេច បាន នូវ កំណើន ។ ព្រមពេល ជាមួយគ្នានេះ ការ កើន ឡើង នៃ ទំហំ នាំចេញ នាំ ចូល របស់ សហ គ្រាស ឯកជន និង សហគ្រាស ទុនបរទេសបាន បង្ហាញថា កម្លាំងរស់រវើក របស់ តួ អង្គ សេដ្ឋកិច្ច ប្រកបអាជីវកម្ម នៃ ប្រទេសចិន ត្រូវបាន លើកកម្ពស់ ជាបន្តបន្ទាប់ ហើយ ឋានៈ របស់ ប្រទេសចិន ដែល ជា”យុថ្កា លំនឹង” ពាណិជ្ជកម្មសកល មានភាពកាន់តែរឹងមាំ ។
ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ រចនាសម្ព័ន្ធផលិតផល នៃ ពាណិជ្ជកម្ម ជាមួយ បរទេស របស់ ចិន ត្រូវ បាន កែលម្អ ជាបន្តបន្ទាប់ និន្នាការ កំណើន នៃ កម្លាំងចលករ ថ្មី ខាង ការនាំ ចេញ មាន ភាពល្អប្រសើរ ។ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិក ដែលបូករួមទាំង “ផលិត ផលថ្មីទាំងបី” (ពោលគឺ រថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV) និង នា វា បានកើនឡើង ៨,៨ ភាគរយ ។ បើមើលពីផ្នែកផ្គត់ផ្គង់អាចឃើញ ថា ស្រប ពេល ដែល ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា និង ការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម បាន ពន្លឿន ការ រួម បញ្ចូល គ្នា កម្លាំងផលិតកម្មគុណភាពថ្មី ដែល យក បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ច ឌីជីថល និង សេដ្ឋកិច្ច បៃតង ជាតំណាង ទទួលបាន ការអភិវឌ្ឍ ដោយនឹងនរ ហើយ ឧស្សាហ កម្ម ថ្មី និង កម្លាំង ចលករ ថ្មី កំពុងរំលេចចេញឥតឈប់ឈរ ។ បើមើលពីផ្នែកតម្រូវការ អាច ឃើញ ថា តាំង ពីចូលឆ្នាំនេះមក តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់” នៃការប្រើប្រាស់ មាន ភាព កាន់ តែ លេច ធ្លោ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំសរុបនៃការលក់រាយ ទំនិញ ប្រើ ប្រាស់ ក្នុង សង្គមចិន បាន កើន ឡើង ៤,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ មុន ដែល លឿនជាង ឆ្នាំមុន ។
តាំងពីចូលឆ្នាំនេះមក កម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក គឺ មិនគ្រប់គ្រាន់ ទេ គាំពារនិយមផ្នែកពាណិជ្ជកម្មមានភាពកាន់តែខ្លាំងឡើង ។ ក្នុង បរិបទ បែប នេះ ពាណិ ជ្ជ កម្ម ជាមួយ បរទេស របស់ប្រទេសចិន ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ បាន កើន ឡើង ផ្ទុយ ពី និន្នា ការណ៍ ដែល បានក្លាយជាប្រភព កម្លាំងចលករដែល មាន ភាពនឹងនរជាង គេ និង អាច ជឿ ទុក ចិត្ត ជាង គេ នៃ កំណើនសេដ្ឋកិច្ចសកល ។ ពេលថ្មីៗនេះ គ្រឹះ ស្ថាន អន្តរជាតិ ជា ច្រើន បាន នាំ គ្នា ដំឡើងការប៉ាន់ប្រមាណចំពោះ កំណើន សេដ្ឋកិច្ច របស់ ចិន ។ ឧទាហរ ណ៍ ដូចជា អង្គ ការ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក បានដំឡើងការព្យាករណ៍ ចំពោះ ល្បឿន កំណើ ន នៃ សេដ្ឋកិច្ចចិន ឱ្យឡើងដល់ ៥ ភាគរយ ដោយ អះអាងថា នេះ ជា លើក ទី បី ហើយ ដែល បាន ដំឡើងការប៉ាន់ប្រមាណចំពោះ កំណើន សេដ្ឋកិច្ច របស់ ចិន ក្នុង ឆ្នាំ នេះ ។
ស្របពេល ដែល ដំណាច់ឆ្នាំនេះ ជិតចូលមកដល់ ការអនុវត្ត ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំ ទី ១៤ជិត នឹង បញ្ចប់យ៉ាងគាប់ប្រសើរ ហើយ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ជិត នឹង ចាប់ ផ្តើម។ ដោយ ឡែក នៅ ថ្ងៃ ទី ៨ ខែធ្នូ ការិយាល័យនយោបាយនៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុ ម្មុយ នីស្ត ចិន បាន បើកធ្វើ កិច្ច ប្រជុំ ដើម្បី ធ្វើ ការ វិភាគ និង សិក្សាស្រាវ ជ្រាវ អំពី ការងារ សេដ្ឋ កិច្ច ឆ្នាំ ២០២៦ ក៏ដូចជា សម្រេច បាន នូវ ការចាប់ផ្តើមដ៏ល្អប្រសើរ នៃ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំ ទី ១៥ ។
ពិភពលោករំពឹងទុក ទទួល កាលានុវត្តភាព ដែល ផ្តល់ ពីប្រទេសចិន ហើយ ក៏ រំពឹងទុក ធ្វើ កិច្ច សហប្រតិបតិ្តការឈ្នះ-ឈ្នះ ជាមួយប្រទេសចិនផងដែរ ៕
ប្រភព ៖ (CCFR)











