ប្រធានាធិបតី Trump អំពាវនាវឱ្យមានការបោះឆ្នោតនៅអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានណែនាំថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky គួរតែទទួលយកផែនការសន្តិភាពដែលស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន ហើយរៀបចំការបោះឆ្នោត។

លោកប្រធានាធិបតី Trump បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយជាមួយ Politico នៅថ្ងៃទី 9 ខែធ្នូថា “ខ្ញុំគិតថាដល់ពេលហើយ។ ខ្ញុំគិតថានេះជាពេលវេលាដ៏សំខាន់មួយដើម្បីធ្វើការបោះឆ្នោត (នៅអ៊ុយក្រែន)។ ពួកគេមិនបានធ្វើការបោះឆ្នោតដោយសារតែជម្លោះនោះទេ ប៉ុន្តែខ្ញុំគិតថាប្រជាជនអ៊ុយក្រែនគួរតែមានជម្រើសនោះ។ ហើយប្រហែលជា Zelensky នឹងឈ្នះ។ ខ្ញុំមិនដឹងថាអ្នកណានឹងឈ្នះទេ ប៉ុន្តែវាជាយូរណាស់មកហើយចាប់តាំងពីអ៊ុយក្រែនមានការបោះឆ្នោត”។
អ៊ុយក្រែនត្រៀមជាស្រេចដើម្បីរៀបចំការបោះឆ្នោតក្នុងពេល៩០ថ្ងៃខាងមុខ បើសម្ព័ន្ធមិត្តអាចធានាសន្តិសុខ។ សារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ បាននិយាយថាលោកត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការបោះឆ្នោតក្នុងពេល៣ខែខាងមុខ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតរបស់ទីក្រុងកៀវ អាចធានាសន្តិសុខនៃការបោះឆ្នោត។
ការរៀបចំការបោះឆ្នោតអំឡុងពេលមានសង្រ្គាមត្រូវបានហាមឃាត់ដោយច្បាប់របស់អ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គីដែលអាណត្តិជាប្រធានាធិបតីបានផុតសុពលភាពកាលពីឆ្នាំមុន កំពុងប្រឈមនឹង សម្ពាធសាជាថ្មីពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យរៀបចំការបោះឆ្នោត ខណៈរូបលោកកំពុងជំរុញឱ្យទីក្រុងកៀវទទួលយកសន្តិភាពឱ្យបានឆាប់ដើម្បីបិទបញ្ចប់សង្រ្គាមចាយពេលជិត៤ឆ្នាំ ជាមួយរុស្ស៉ី។
នៅក្នុងការអត្ថាធិប្បាយមួយទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បាននិយាយថា «ខ្ញុំត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោត…តែខ្ញុំស្នើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបជួយខ្ញុំធានាឱ្យបាន នូវសន្តិសុខនៃការបោះឆ្នោត។ ដូច្នេះក្នុងរយៈពេល៦០ ឬ៩០ថ្ងៃខាងមុខ អ៊ុយក្រែននឹងអាចត្រៀមខ្លួនរៀបចំការបោះឆ្នោត»។
ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីលោក ត្រាំ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Politico ចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះដោយនិយាយថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងប្រើប្រាស់សង្រ្គាមជាលេសដើម្បីគេចវេសរៀបចំការបោះឆ្នោត៕

...

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print