អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ អំពាវនាវ និងក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណរភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគ ដែលមិនមានប្រភពច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដើម្បីទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) ដើម្បីធ្វើការឆបោកប្រាក់ប្រជាជនស្លូតត្រង់ ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការ​ជំរុញ​បរិវត្តកម្មឌីជីថល និងកា​រ​​ផ្ទៀងផ្ទាត់​​អត្ត​សញ្ញាណ​ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់។ Together, we are stronger!

ជាមួយគ្នានេះ​ លោកស្រី​ ជា សិរី​ សូមអំពាវនាវ និងក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើតំណរភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគ ដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ និងលេខទូរស័ព្ទ​ ឱ្យបុគ្គលដ​ទៃ​ដែ​ល​ពុំ​បា​ន​កា​ត់​ឈ្មោះ​ត្រឹមត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

ចំពោះការប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំ​ពីសំណាក់ជនខិលខូច ក្នុងការបង្កើត​ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រា​ក់ ឬឱ្យផ្ទេរប្រាក់ ការក្លែងបន្លំខ្លួនជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរស័ព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម ក្នុងបំណងទុច្ចរិត និងបោ​កប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print