កំពង់ផែពាណិជ្ជកម្មសេរីហៃណាន៖ ច្រកទ្វារ ដ៏សំខាន់ សម្រាប់ ជំរុញ ការ បើកទូលាយរបស់ ចិន ក្នុង យុគសម័យថ្មី !

ចែករំលែក៖

អន្តរជាតិ ៖ កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹង ចាប់ ផ្តើម ដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេស លើកោះទាំងមូលនៅ ថ្ងៃទី ១៨ ខែធ្នូខាង មុខ នេះ ។

លោក Xi Jinping ប្រធាន រដ្ឋចិន បានគូសបញ្ជាក់ថា “ប្រឈមមុខនឹងបរិយាកាសខាងក្រៅ ដ៏ស្មុគស្មាញ យើងត្រូវ ពង្រឹង ជំនឿ ចិត្ត និង ប្រកាន់ ខ្ជាប់ នូវ ការ បំពេញ ការងារ របស់ ខ្លួនឱ្យ បាន ល្អ និង ការ បើក ទូលាយ ចំពោះក្រៅ ប្រទេស ដោយ កម្រិត ខ្ពស់ ។ គោលដៅយុទ្ធសាស្ត្រ នៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន គឺដើម្បីធ្វើឱ្យវាក្លាយជាច្រកទ្វារ ដ៏សំខាន់ មួយ សម្រាប់ ជំរុញ ការ បើកទូលាយរបស់ ចិន ក្នុង យុគសម័យថ្មី ។
ការកសាង កំពង់ផែពាណិជ្ជកម្មសេរីហៃណាន គឺ ជាវិធានការ យុទ្ធសាស្ត្រដ៏ សំខាន់មួយ សម្រាប់ កំណែទម្រង់ និងការបើកទូលាយ នៅក្នុងយុគសម័យថ្មីរបស់ចិន ដែលរៀប ផែនការ ចាត់ចែងនិងជំរុញដោយផ្ទាល់ពី សំណាក់ លោក Xi Jinping ។
កាលពី ថ្ងៃ ទី ១៣ ខែមេសា ឆ្នាំ២០១៨ ក្នុងមហាសន្និបាត អបអរ សាទរ ខួប លើក ទី៣០ នៃការបង្កើតខេត្តហៃណាន និងតំបន់សេដ្ឋកិច្ចពិសេសកោះ ហៃណាន លោក Xi Jinping បានប្រកាសថា៖ គណៈកម្មាធិការមជ្ឈិម បក្សបា នសម្រេចចិត្ត គាំទ្រការកសាង តំបន់ សាក ល្បង ពាណិជ្ជកម្មសេរីនៅលើកោះហៃណានទាំងមូល និងគាំទ្រហៃណានក្នុងការស្វែងរក និងជំរុញការកសាង កំពង់ផែពាណិជ្ជកម្មសេរីដែលមានលក្ខណៈពិសេស ចិន ជា លំដាប់ ក៏ដូចជា បង្កើត គោលនយោបាយនិង ប្រព័ន្ធនៃ កំពង់ផែពាណិជ្ជកម្មសេរីដោយ ចែក ជា ដំណាក់ កាល ។
កាលពី ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ «ផែនការគោល ស្តី ពី ការកសាង កំពង់ផែពាណិជ្ជកម្ម សេរីហៃណាន» ត្រូវបានដាក់ចេញ ដែលជាកាបោះជំហានដ៏សំខាន់មួយក្នុងការកសាង កំពង់ផែពាណិជ្ជកម្មសេរីដែលមានលក្ខណៈពិសេស ចិន។ កាលពី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ «ច្បាប់កំពង់ផែពាណិជ្ជកម្មសេរីហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន » ត្រូវ បាន ដាក់ឱ្យប្រើប្រាស់ និងអនុវត្តជាផ្លូវការ ដែលបាន ផ្តល់នូវការធានាផ្នែកច្បាប់ដ៏រឹងមាំ សម្រាប់ការកសាង កំពង់ផែពាណិជ្ជកម្មសេរីហៃណាន។
លោក Xi Jinping បាន លើកឡើង ថា ត្រូវ រៀនពីបទពិសោធ ដ៏ ជោគជ័យនៃ កំពង់ផែ ពាណិជ្ជកម្ម សេរីអន្តរជាតិកម្រិតខ្ពស់ ក្រៅពីនេះ ក៏ត្រូវតែឆ្លុះបញ្ចាំង យ៉ាងច្បាស់ពីលក្ខណៈ ពិសេស របស់ចិន នៅក្នុងការរៀបចំ ផែនការ និងការកសាង ផងដែរ ។ ខេត្តហៃណានមាន ធនធានធម្មជាតិដ៏ពិសេស ហើយមានតែ បន្ត ប្រើ ប្រាស់ ឧត្តមភាព របស់ ខ្លួន ឱ្យ បាន ល្អ ដូច ជា អាកាសធាតុ អេកូឡូស៊ី និងធនធាន វិស័យ ទេសចរណ៍ជាដើម ទើប អាចទាក់ទាញធនធាន មនុស្ស និងសហគ្រាសកាន់តែច្រើន ឱ្យមកបោះទីតាំង និងវិនិយោគនៅទីនេះ ។
នៅឆ្នាំនេះ កំពង់ ផែ កុងតឺន័រអន្តរជាតិយ៉ាងពូ ខេត្ត ហៃណាន បានដាក់ឱ្យដំណើរការ នូវ ផ្លូវ ដឹកជញ្ជូនពាណិជ្ជកម្មអ ន្តរជាតិ ថ្មីចំនួន ៨ ។ ផ្លូវដឹកជញ្ជូនកុងតឺន័រថ្មីពីកំពង់ផែយ៉ាងពូ ទៅ កាន់កំពង់ផែឆាន់ខេយ ប្រទេសប៉េរូ ដែលបានដាក់ ឱ្យ ដំណើរការនៅចុងខែតុលាឆ្នាំនេះ មិនត្រឹមតែបានធ្វើឱ្យប្រសើរឡើង នូវបណ្តាញដឹកជញ្ជូនរបស់កំពង់ផែយ៉ាងពូប៉ុណ្ណោះ ទេ ថែមទាំងបានបង្កើតផ្លូវ ដឹក ជញ្ជូន រវាងមជ្ឈមណ្ឌលឆ្លងកាត់ប៉ាស៊ីហ្វិកទាំងពីរនេះ ផងដែរ។
សំណើនៃ “ផែនការប្រាំឆ្នាំ ទី១៥” ដែលត្រូវបានពិនិត្យ និងអនុម័តដោយកិច្ច ប្រជុំពេញអង្គ លើកទី៤ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិ ទី២០ បានបញ្ជាក់ យ៉ាង ច្បាស់ ថា ត្រូវ កសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានតាម ស្តង់ដាខ្ពស់” ដែល បាន គ្រោង ផែនការ គោល សម្រាប់ការកសាង កំពង់ផែពាណិជ្ជកម្មសេរីហៃណានក្នុងរយៈពេលប្រាំឆ្នាំ ខាង មុខនេះ ។
ប្រទេសចិនដែលប្រកបដោយ បរិយាបន្ន និង ការបើកទូលាយ កម្រិត ខ្ពស់ នឹង មាន អនាគតកាន់តែ ល្អ ប្រសើ រ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print