លោក កែវ រ៉េមី ៖ តាមការវិភាគរបស់ខ្ញុំអានុទីននឹងមិនអាចវិលត្រឡប់មកកាន់អំណាចម្តងទៀតបានទេ ពីព្រោះការសង្ឃឹមទុកជាមុនរបស់អានុទីនក្នុងការស្តារប្រជាប្រិយភាពរបស់ខ្លួនដោយមានការគប់គិតជាមួយយោធាក្នុងការឈ្លានពានកម្ពុជាមិនអាចស្តារបានទេ !

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះថា ៖ ខ្ញុំចូលចិត្តគិតនិងវិភាគមុនព្រឹត្តិការណ៍កើតឡើង។ អានុទីននិយាយថាប្រគល់អំណាចឲ្យប្រជាជនវិញតាមរយ:នៃការរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតសាជាថ្មី។ តាមការវិភាគរបស់ខ្ញុំអានុទីននឹងមិនអាចវិលត្រឡប់មកកាន់អំណាចម្តងទៀតបានទេ ពីព្រោះការសង្ឃឹមទុកជាមុនរបស់អានុទីនក្នុងការស្តារប្រជាប្រិយភាពរបស់ខ្លួនដោយមានការគប់គិតជាមួយយោធាក្នុងការឈ្លានពានកម្ពុជាមិនអាចស្តារបានទេ។ ទី១: ប្រជាជនភាគច្រើន អ្នកប្រកបអាជីវកម្ម សិស្សនិស្សិត បញ្ញវ័ន្តថៃធុញទ្រាន់នឹងការដណ្តើមអំណាចគ្នានៅក្នុងនយោបាយថៃ ទី២: ពួកគេមិនគាំទ្រឲ្យមានអរិភាពជាមួយកម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ បាត់ប្រាក់ចំណូលធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ រីឯបញ្ញវ័ន្តថៃមានការខ្មាសអៀនបាត់បង់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។ ប្រជាជនថៃភាគច្រើនដឹងច្បាស់ថាកម្ពុជាមិនបានបង្កសង្រ្គាមជាមួយថៃទេដោយពួកគេនិយាយថា កាលពេលទឹកលិចដែលទាំងរដ្ឋាភិបាលក៏ដូចជាទាហានថៃជាប់ដៃរវល់ជួយអន្តរាគមន៍ដល់ពួកគេ ពេលនោះ គេមិនបានឃើញទាហានកម្ពុជាបាញ់ផ្លោងបង្កសង្រ្គាមជាមួយថៃនោះទេ។ ជារួម: ប្រជាជនថៃភាគច្រើនលើសលប់មិនចង់ឲ្យមានសង្រ្គាមជាមួយកម្ពុជានោះទេ លើកលែងតែក្រុមជ្រុលនិយម ពួកអាមាត្យថៃ និងទាហានថៃ។

សូមបញ្ជាក់ថា ៖ ក្រុមល្មោភបង្កសង្រ្គាមជាមួយកម្ពុជានៅមិនទាន់ដឹងច្បាស់ពីចំណុចខ្លាំងបំផុតរបស់កម្ពុជាដែលពួកគេបានមើលរំលងគឺកត្តាប្រជាជន។ ក្រៅតែពីភាពខ្លាំងនៃចំណេះជំនាញនិងបទពិសោធន៍របសើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺកត្តាសាមគ្គីនិងកំហឹងដែលបានមកពីការប្រមាថមាក់ងាយរបស់ក្រុមជ្រុលនិយមថៃធ្វើឲ្យស្រទាប់យុវជនទាំងក្មេង និងមនុស្សចាស់ប្រុសស្រីរួបរួមគ្នាយ៉ាងរឹងមាំចូលរួមបរិច្ចាកថវិកា សម្ភារ និងត្រៀមខ្លួនរួចជាស្រេចបើមានការអំពាវនាវឲ្យចូលបម្រើកងទ័ពដើម្បីការពារទឹកដីពីការឈ្លានពាននិងការប្រមាថពីសត្រូវប្រវត្តិសាស្ត្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print