អង្គការ UNESCO កំពុងត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រាសាទខ្មែរមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែទាហានថៃបាញ់បំផ្លាញ

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO បានឱ្យដឹងថា អង្គការនេះ កំពុងត្រៀមខ្លួនជាស្រេច ជាមួយនិងបច្ចេកទេស និងវិធានការនានា ដើម្បីជួយដល់ប្រាសាទខ្មែរមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែទាហានថៃបាញ់បំផ្លាញ ក្នុងពេលកំពុងមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។

លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) បានថ្លែងតាមប្រព័ន្ធ Video ពីប្រទេសបារាំង មកកាន់កិច្ចប្រជុំពេញអង្គលើកទី៣២នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print