តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួនជនសង្ស័យ៦នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀតនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនជនសង្ស័យ៦នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណី:ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀតនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥នេះថាជនសង្ស័យមាន ទី១ឈ្មោះ សុ ស៊ីញ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរកូនកាំបិទហាងចិន រស់នៅភូមិដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
២ឈ្មោះ ធួក ណាល់ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកូនកាំបិតហាងចិន រស់នៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៣ឈ្មោះ គៀន អាន ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបររត់តុ រស់នៅភូមិថ្នល់បត់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៤ឈ្មោះ ជឿន អារុន ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករហាងចិន រស់នៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៥ឈ្មោះ អេន ដាលីន ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករហាងចិន រស់នៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
និងទី៦ឈ្មោះ កែវ គ្រិះស្ទីន ភេទប្រុស អាយុ១៩ឆ្នាំជនជាត់ខ្មែរ មុខរបរកម្មករហាងចិន រស់នៅបាក់រនាស់  ឃុំសង្ឃ័រក្រុងស្វាយរៀង ខេត្តស្វាយរៀង  និងពនិត្យឃើញវត្ថុតាងសង្ស័យមួយចំនួន។

ប្រភពបន្តថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០និង១០នាទីយប់ កម្លាំងប៉ុស្តិ៍បាវិរបានធ្វើការល្បាតការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន លុះរហូតដល់ចំនុចលើផ្លូវបេតុងវត្តបុព្វារាម(ហៅវត្តព្រៃយាយ) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក៍ប្រទះឃើញក្រុមក្មេងស្ទាវចំនួន០៦នាក់ ជិះម៉ូតូ០៣គ្រឿង ខណះពេលឃើញកម្លាំងសមត្ថកិច្ចយើង ស្រាប់តែក្រុមក្មេងស្ទាវ នាំគ្នាជិះម៉ូតូរត់គេច និងបោះដុំថ្មចោល។

ភ្លាមនោះសមត្ថកិច្ចក៍ដេញតាមឃាត់ រួមនឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួន និងកូនកន ពិតជាបានយកកាំបិទតាំងតោ និងដុំថ្ម តាមខ្លួនប្រាកដមែន ដើម្បីការពារខ្លួនពីបក្សពួកក្រុមញូរទំនាស់ម្ខាងទៀត ។

ចំពោះវត្ថុតាងដែលដកហូតបានរួមមានកាំបិតតាំងតោចំនួន០១ដើម
ដុំថ្មចំនួន២ដុំខ្សែក្រវ៉ាត់មួយម៉ូតូ០៣គ្រឿង ។

...

បច្ខុប្បន្នជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថតាង សមត្ថកិច្ចនគរបាលជំនាញ ក្រុងបាវិតបានកសាងសំណុំរឿងបញ្ជយនទៅការិយាល័យជំនាញចាត់ការតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print