លោកស្រីកែកុល សោភា អគ្គនាយិកា ក្រុមហ៊ុន លីន វតី ឯ.ក និងលោកស្រី ហង់ វុត្ថា អគ្គនាយិកា ក្រុមហ៊ុនស្នាដៃនារីខ្មែរ បាននាំយកថវិកាផ្ទាល់ខ្លួន និងមានចូលរួមពីបុគ្គលិកសហការី ចំនួនសរុប ជាលុយខ្មែរចំនួន ៧ ២០០ ០០០ រៀល និងលុយ ដុល្លារចំនួន ១០ ២០០ ដុល្លារ រួមនិងអង្ករ ១០ តោន ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោកស្រីកែកុល សោភា អគ្គនាយិកា ក្រុមហ៊ុន លីន វតី ឯ.ក និងលោកស្រី ហង់ វុត្ថា អគ្គនាយិកា ក្រុមហ៊ុនស្នាដៃនារីខ្មែរ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ បាននាំយកថវិកាផ្ទាល់ខ្លួន និងមានចូលរួមពីបុគ្គលិកសហការី ចំនួនសរុប ជាលុយខ្មែរចំនួន ៧ ២០០ ០០០ រៀល និងលុយ ដុល្លារចំនួន ១០ ២០០ ដុល្លារ រួមនិងអង្ករ ១០ តោន ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង។ ថវិកា និងស្បៀងទាំងនេះ ជាផ្នែកមួយជួយគាំទ្រដល់កំលាំងជួរមុខ និង បងប្អូនភៀសសឹកនៅបណ្តោយព្រំដែនកម្ពុជាថៃ។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង សូមចូលរួមចំណែកតាមរយៈការបរិច្ចាគធនធានជាថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ចាំបាច់នានា តាមរយៈអាជ្ញាធរខេត្ត ដើម្បីបង្ហាញពីការប្រគៀកស្មាគ្នាប្រយុទ្ធយ៉ាងស្អិតរមួតរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលទីតាំងទទួលជំនួយ ស្ថិតនៅទីលានតេជោ-ធិបតី មុខសាលាខេត្តស្ទឹងត្រែង ។
🫶🏻រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶🏻៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print