រដ្ឋមន្រ្តី ហួត ហាក់៖​ ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ជាសមិទ្ធិផលថ្មី សម្រាប់​កម្ពុជា និងតួកគីយ៉េ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥​ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស្រី​ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ និងលោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ចូលរួមកម្មវិធីសម្ពោធការហោះហើរត្រង់ដំបូងគ្នារវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិតេជោ។

សមិទ្ធិផលប្រកបដោយផ្លែផ្កា និងមានសារៈសំខាន់នេះ គឺអាចសម្រេចបានតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមយ៉ាងសកម្ម និងពុំចេះនឿយហត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាប្រព័ន្ធជវភាពនៃតួអង្គតែមួយ ចាប់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្រោមដំបូលរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការដ៏ល្អពីរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។

តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាមួយគោលដៅជាង៣៥០កន្លែង ក្នុង១៣០ប្រទេសជុំវិញពិភពលោកមួយនេះ សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា នឹងត្រូវបានយកទៅផ្សព្វផ្សាយជុំវិញពិភពលោក ហើយនឹងនាំមកនូវភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទីនៃពិភពលោកមកកាន់កម្ពុជាយ៉ាងពិតប្រាកដ៕ដោយ​៖តារា​

H.E. Minister of Tourism: The direct flight from Istanbul to Phnom Penh by the major international airline- Turkish Airlines is a new and important achievement made by the Royal Government under the wise leadership of Samdech Moha Borvor Thipadei, Prime Minister, and the joint efforts of all relevant parties in Cambodia and Türkiye

Phnom Penh: On the afternoon of December 11, 2025, H.E. Mr. Huot Hak, Minister of Tourism, was invited to preside over the inauguration ceremony of the first direct flight between Istanbul city, the Republic of Türkiye and Phnom Penh, the Kingdom of Cambodia, at Techo International Airport.

This fruitful and significant achievement was made under the high-level leadership of Samdech Moha Borvor Thipadei, Hun Manet, Prime Minister of the Kingdom of Cambodia, and the active and relentless effort of all stakeholders under a dynamic single stakeholder, from the competent ministries and institutions under the umbrella of the Royal Government, the good cooperation of the Government of the Republic of Türkiye, H.E. Ambassador of the Republic of Türkiye to Cambodia, Turkish Airlines, national and international tour operators, and the people of both countries.

...

Through this connection with an airline that flies to more than 350 destinations in 130 countries around the world, Cambodia’s tourism potential and investment opportunities will be promoted around the world and will truly bring tourists and investors from all over the world to Cambodia.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print