ជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តកុងតឺន័របណ្តាលឲ្យដួលចូលក្រោមកង់កិនបែកខួរស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានបែកខួរក្បាលស្លាប់យ៉ាងអាណោចអាធ័ម​ ក្រោយពេលជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តកុងតឺន័របើកស្របទិសគ្នាបណ្តាលឲ្យដួលក្បាលចូលក្រោមកង់ខាងក្រោយកិនបែកខួរ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៤០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២៥ស្ថិតនៅលើផ្លូវ ២១ង សង្កាត់ដង្កោរ ខណ្ឌដង្កោររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនកាត់ហេតុគេឃើញបុរសរងគ្រោះម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CE-6966 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3F-4518បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនរាងលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុក៏ទៅប៉ះជាមួយនិងម៉ូតូបណ្តាលឲ្យដួលខ្ទាតបុរសរងគ្រោះចេញពីម៉ូតូចូលក្រោមកង់រថយន្តកិនពីលើបែកខួរខ្ទាតពេញផ្លូវស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែររថយន្តបន្តល្បឿនបើករត់ទៅមុខប្រមាណជាជិត១គីឡូត៍ដីក៏តៃកុងទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោល។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញជាបណ្ដាសន្ន រងចាំដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print