ម៉ូតូបុកជាមួយឡំប្រឺតា​ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបាក់កស្លាប់នៅនឹងកន្លែង​ កាលពីវេលាម៉ោង៨:២០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២៥ស្ថិតនៅលើផ្លូវ ៣៥១សង្កាត់និរោធខណ្ឌច្បារអំពៅ​ ​ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នរ៉េចង្កូតជ្រុលទៅបុកចំពីមុខឡំប្រឺតាបើកទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនកាត់ហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតាពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1AR-5398ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៥១ទិសដៅពីត្បូងទៅជើងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិសាត់ 1J-7365 ធ្វើដំណើរលើផ្លូវតែមួយទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតជ្រុលទៅបុកជាមួយនឹងឡំប្រឺតាចំពីមុខពេញទំហឹងបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូដួលបាក់ករស្លាប់នៅកន្លែងកើតហេតុភ្លាមៗ រីឯម្ចាស់កង់បីត្រូវសមត្ងកិច្ចឃាត់យកទៅប៉ុស្ថិនគបាលនិរោធសួរនាំបន្ត។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងឡំប្រឺតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្ដាសន្ន។រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print