ក្រសួងការបរទេសចិន ៖ ភាគីចិនកំពុង ខិតខំយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលឱ្យមានការ ចរចាដើម្បីសន្តិភាព ព្រមទាំងដើរ តួនាទីតាមរបៀបខ្លួន ដើម្បី ជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១៥ ខែធ្នូ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បាន ឆ្លើយសំណួររបស់ អ្នកសារព័ត៌មាន ស្តីពីការប៉ះទង្គិចនៅតំបន់ ព្រំដែនរវាងកម្ពុជានិងថៃ ថា កិច្ចការបន្ទាន់នាពេល បច្ចុប្បន្ន គឺការឈប់បាញ់ និងការពារ ជនស៊ីវិល។ រំពឹងថា ភាគីទាំងពីរ អាច គិតគូរពីការរក្សា សន្តិភាពនិងស្ថិរភាពតាម ព្រំដែន និងគាំពារផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរ រក្សា ការអត់ធ្មត់ជាអតិបរមា ព្រមនិងចាត់នូវ រាល់វិធានការ ដែល មានអំណោយផលដល់ការ សម្រេចបាននូវ ការឈប់បាញ់ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងពេលឆាប់ៗ។

លោក Guo Jiakun បានលើកឡើងថា ចាប់ពីផ្ទុះការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃមក ភាគីចិនបាន អនុលោមតាមឆន្ទៈនៃប្រទេសទាំងពីរកម្ពុជានិងថៃ រក្សា ការ ប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយ ភាគីទាំងពីរ តាមរយៈគ្រប់ មធ្យោបាយ និង គ្រប់ជាន់ថ្នាក់ ព្រមនិង សម្របសម្រួលយ៉ាងសកម្មក្នុងការ ជំរុញឱ្យមានការចរចាដើម្បីសន្តិភាព ដែលបានបង្កើតជា លក្ខខណ្ឌ និងវេទិកាសម្រាប់កិច្ចសន្ទនារវាងកម្ពុជា និងថៃ។ ភាគីចិន គាំទ្រចំពោះភាគីទាំងពីរកម្ពុជានិងថៃក្នុងការ សន្ទនានិងពិគ្រោះពិភាក្សា ដោយផ្ទាល់ និងគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការ សម្របសម្រួលឱ្យមានការចរចា ជាពិសេសប្រទេស ម៉ាឡេស៊ី ក៏ដូច ជា គាំទ្រ ចំពោះការ ស្វែងរកដំណោះស្រាយ ដែល ភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងក្របខ័ណ្ឌនៃអាស៊ាន។ ភាគីចិនបាននិង កំពុង ធ្វើកិច្ចខិតខំយ៉ាងពេញទំហឹង ក្នុងការ សម្របសម្រួលឱ្យ មាន ការចរចាដើម្បីសន្តិភាព ព្រមទាំងដើរតួនាទីមាន លក្ខណៈស្ថាបនាតាមរបៀបរបស់ ខ្លួន ដើម្បីការជំរុញការសម្រេចបាននូវ បទឈប់បាញ់ រវាងកម្ពុជានិងថៃ និងស្តារសន្តិភាពឡើងវិញ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print