ខេត្តពោធិ៍សាត់៖ សមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីកាលវេលាទាបភ្លឺយោធាថៃបានបាញ់ផ្លោងនៅតំបន់ច១។
សូមជម្រាបជូនដែរថា នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្ដបាញ់ផ្លោងចូលសមរភូមិភ្នំខ្មោច និងអានសេះ ខេត្តព្រះវិហារ ដើម្បីឈ្លានពានកម្ពុជា។ ប៉ុន្តែជាការឆ្លើយតប កម្ពុជាបានប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយបាញ់ស្រោចទៅកាន់យោធាថៃវិញយ៉ាងចាស់ដៃ។
...
គួរបញ្ជាក់ថា កងកម្លាំងកម្ពុជា បានបន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឆ្លើយតបការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់យោធាថៃផងដែរ៕ដោយ៖តារា










