អន្តរជាតិ ៖ ថ្ងៃទី ១៦ ខែធ្នូ រដ្ឋបាល ខេត្តហៃណាន បាន ចេញ សេចក្តីជូនដំណឹង ថា អនុលោមតាម ការ សម្រេចចិត្ត និង ការ រៀបចំ របស់ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន កំពង់ផែពាណិជ្ជកម្ម សេរី ហៃណាន នឹង ដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូល ជាផ្លូវការ ចាប់ថ្ងៃទី ១៨ ខែធ្នូ ខាង មុខ នេះ តទៅ។
ទន្ទឹមនឹងនេះ ឯកសារ ពាក់ ព័ន្ធ មួយ ចំនួន ដូច ជា « សេចក្តីជូនដំណឹង អំពី គោលនយោបាយ ពន្ធគយ សម្រាប់ ទំនិញ ចេញ-ចូល តាម “ខ្សែ លេខ១ ” និង “ខ្សែលេខ២” នៃ កំពង់ ផែ ពាណិជ្ជកម្ម សេរីហៃណាន »និង «សេចក្តីជូនដំណឹង អំពី បញ្ជី ទំនិញជាប់ កាតព្វកិច្ច ពន្ធ នាំ ចូល នៃ កំពង់ផែពាណិជ្ជកម្មសេរីហៃណាន»ជា ដើម នឹង ចាប់ ផ្តើម អនុវត្ត ចាប់ ពី ថ្ងៃ ដាក់ ឱ្យ ដំណើរការ ប្រតិបត្តិការ គយ ពិសេស លើ កោះ ទាំង មូល តទៅ៕
...










