លោក ត្រាំ ប្តឹងទាមទារសំណង១០ពាន់លានដុល្លារពី BBC

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស BBC ពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងរហូតដល់យ៉ាងហោច ១០ពាន់លានដុល្លារ ជុំវិញវីដេអូឯកសារមួយ ដែលបានកាត់តការថ្លែងសុន្ទរកថាមួយរបស់លោក ទៅកាន់ក្រុមអ្នកគាំទ្រ កាលពីដើមឆ្នាំ២០២១ មុនព្រឹត្តិការណ៍កុបកម្មនៅវិមានសភាអាមេរិក។

ពាក្យបណ្តឹងខាងលើ ដែលត្រូវបានដាក់ទៅកាន់តុលាការសហព័ន្ធក្នុងទីក្រុង Miami ទាមទារសំណងគិតជាទឹកប្រាក់មិនតិចជាង៥ពាន់លានដុល្លារ សម្រាប់បទចោទប្រកាន់នីមួយៗ ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន២ ប្រឆាំងសារព័ត៌មាន BBC រួមមានពីបទបរិហារកេរ្តិ៍ និងពីបទបំពានច្បាប់ប្រឆាំងការឆបោកពាណិជ្ជកម្មរបស់រដ្ឋ Florida។
វីដេអូឯកសាររបស់ BBC ដែលចេញផ្សាយកាលពីឆ្នាំ២០២៤ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក បានកាត់បញ្ចូលចំណុច២ដាច់ដោយឡែកពីគ្នា នៃសុន្ទរកថារបស់លោក ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងលក្ខណៈមួយដែលស្តាប់ទៅ គឺធ្វើឱ្យរូបលោកហាក់បីដូចជា បានជំរុញឱ្យក្រុមអ្នកគាំទ្ររបស់លោក នាំគ្នាវាយប្រហារលើវិមានសភាជាតិ Capitol ជាទីដែលក្រុមតំណាងរាស្រ្តអាមេរិក ផ្តល់ការទទួលស្គាល់ជាផ្លូវការ ចំពោះជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០៕

...

រូបថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print