ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៦នេះ ពលរដ្ឋខ្មែរអ៊ិស្លាមទូទាំងប្រទេស នឹងរៀបចំពិធីបុណ្យហាជិដែលជាពិធីធំមួយរបស់សាសនាអ៊ិស្លាម ។
ជាកតព្វកិច្ចចំបងនាពេលព្រឹកនេះ សាសនិកអ៊ិស្លាមទាំងបុរស ស្ត្រី នឹងចូលរួមក្នុងវិហារ ដើម្បីស្ដាប់ការទេសនាព្រះធម៌ និងការចង្អុលបង្ហាញពីផ្លូវដ៏ត្រឹមរបស់ព្រះជាម្ចាស់ គឺ ព្រះអល់ឡោះ និងមាគា៌របស់ ព្យាការីមូហាំម៉ាត់ ។
គួរបញ្ចាក់ថា ស្របពេលដែលកំពុងរៀបចំកម្មវិធី ពោលគឺបន្ទាប់ពីចេញពីវិហាររួចហើយនោះ សាសនិកអ៊ិស្លាមជាបុរស បានសំលេះសត្វគោ ឬ ពពែ ឬ ចៀម ហើយតំបន់ខ្លះសំលេះសត្វអូដ្ឋ ដើម្បីយកសាច់ចែកគ្នាទៅតាមក្រិម ទៅតាមភូមិរៀងៗខ្លូន ដែលប្រភពថវិកាជំនួយនេះ បានពីសប្បុរសធម៌នៅក្នុងប្រទេស និងក្រៅប្រទេស រូមមាន៖ បណ្ដាប្រទេសអារ៉ាប់ ម៉ាឡេសីុ ព្រុយណេ និងបបរទេសជាច្រើនផ្សេងទៀត ។
គួរបញ្ជាក់ថា ឆ្នាំ២០១៦នេះ សាសនិកខ្មែរអ៊ិស្លាមចំនួន៨០០នាក់ បានទៅធ្វើបុណ្យហាជិនៅទីក្រុង ម៉ាក់កះ ប្រទេសអាប៊ីសាអ៊ូឌីត ដែលមានការកើនឡើងជាង២០០នាក់បើធៀបនឹងឆ្នាំ២០១៥ ហើយពលរដ្ឋមូស្លីមគ្រប់ជាតិសាសន៍ចំនួនជាង៣លាននាក់ ក៏រៀបចំពិធីដូចគ្នានេះ នៅប្រទេសអារ៉ាប់ខាងលើផងដែរ៕
ដោយ៖ Fanty