យុវជនម្នាក់លង់ទឹកស្លាប់នៅទំនប់ ២០ឧសភា ខេត្តកំពង់ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានលង់ទឹកស្លាប់ ខណៈពេលដែលជនរងគ្រោះរួមជាមួយមិត្តភក្តិនាំគ្នាទៅលេងទឹក ហើយបានរបូតពោងកង់ឡានចេញពីខ្លួនបណ្តាលឲ្យហូរកួចជនរងគ្រោះលង់ស្លាប់តែម្តង  ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅទំនប់ ២០ឧសភា ស្ថិតក្នុងឃុំមេលំ ស្រុកបរិបូរណ៍ ដែលមានព្រំប្រទល់ជាប់និងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក អ៊ុំ ប៊ុនធឿន នាយរងប៉ុស្តិ៍មេលំ ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មុំ វណ្ណដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិព្រាល ឃុំព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកនាយរងប៉ុស្តិ៍ ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះរួមនិងមិតភក្តិ ដែលនៅជិតខាងគ្នាចំនួន៤នាក់ផ្សេងទៀត មកលេងទឹកនៅទំនប់ ២០ឧសភា ហើយនៅពេលដែលកំពុងនាំគ្នាលេងទាំងអស់គ្នានោះស្រាប់តែជនរងគ្រោះបានរបូតដៃពីពោងកង់ឡាន ហើយត្រូវទឹកហូរកួចទៅបាត់តែម្តងក៏នាំគ្នាផ្អើលឆោឡោឡើងនាំគ្នាចេញរកភ្លាមៗដែរតែរកមិនឃើញ លុះរហូតដល់ម៉ោងប្រមាណជា ៥ល្ងាចទើបរកសពជនរងគ្រោះឃើញ ដែលបានហូរចុះទៅក្រោមទើនិងដើមត្រកួន ។ ក្រោយពីបានឃើញសមត្ថកិច្ចបានពិនិត្យសាកសព ហើយប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ ។ តាមការពិនិត្យរបស់សមត្ថកិច្ចជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន ។

គួរបញ្ជាក់ថា ទំនប់ ២០ឧសភា នេះតែឆក់យកជីវិតមនុស្សដែលមកលេងទឹកនេះជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សានេះ ។

ប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុឲ្យដឹងថា អ្នកមកលេងទឹកនៅទំនប់ ២០ឧសភា នេះភាគច្រើនមកលេងរួចនាំគ្នាផឹកស៊ី លុះស្រវឹងនាំគ្នាទៅលោតទឹកលេង ពេលខ្លះបាត់ស្មារតី បណ្តាលឲ្យទឹកហូរកួចលង់ស្លាប់តែម្តង ដូចនេះពេលទៅលេងគួកុំផឹកគ្រឿងស្រវឹង ហើយលេងត្រូវរកកន្លែងណាដែលមានសុវត្ថិភាព ទើបអាចគេចផុតពីគ្រោះថ្នាក់ជាយថាហេតុនេះបាន ៕

2 3 1

ដោយ៖ ចន្ថា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print