មិត្តភាពកម្ពុជា និងចិនចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រក្រេបយកទឹកពីទន្លេមេគង្គ-ឡានឆាងជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ ៖ លោក វិញ ប៊ុនអៀងជំនួយការ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថាបានបានមានប្រសាសន៍ថា វប្បធម៌គឺជាឬសគល់នៃប្រជាជាតិ ហើយការអប់រំគឺជាពន្លឺភ្លើងនៃការស្នងបន្តគ្នា។

ក្នុងពីធីបើកកម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន”កាលពីពេលថ្មីៗនេះ លោកបានឱ្យដឹងថា កម្ពុជា និងចិន មានមិត្តភាពដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ ក្រេបយកទឹកពីទន្លេមេគង្គ-ឡានឆាងជាមួយគ្នា និងធ្វើដំណើររួមគ្នាលើផ្លូវសូត្រសមុទ្របុរាណ រហូតបានផ្សារភ្ចាប់គ្នាក្នុងយុគសម័យននេះក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ប្រទេសទាំងពីរជា “មិត្តដែកថែប” យ៉ាងជិតស្និទ្ធរហូតមក។ មនោសញ្ចេតនាមិត្តភាពនេះ បានដក់ជាប់យ៉ាងជ្រៅនៅក្នុងចិត្តប្រជាជននៃប្រទេសទាំងពីរ ក្រោមក្ដីសង្ឃឹមរួមគ្នាសម្រាប់សន្តិភាព ការអភិវឌ្ឍ និងការស្ញប់ស្ញែងចំពោះវប្បធម៌របស់គ្នាទៅវិញទៅមក។
លោកបន្តែមថា សម្បត្តិវប្បធម៌ខ្មែរដូចជាសម្លៀកបំពាក់ប្រពៃណីខ្មែរ ចម្លាក់ស្បែក និងម្ហូបខ្មែរ បានមកជួបជាមួយនឹងសម្លៀកបំពាក់ប្រពៃណីចិន អក្សរផ្ចង់ចិន និងម្ហូបចិននៅទីនេះ។ ទាំងនេះជាសញ្ញាយ៉ាងច្បាស់លាស់នៃកម្រិតខ្ពស់ក្នុងការផ្លាស់ប្ដូរក្នុងវិស័យអប់រំ និងការប្រាស្រ័យទាក់ទំនងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកដល់ការកសាងគ្រឹះដ៏រឹងមាំសម្រាប់ “សហគមជោគវាសនារួមកម្ពុជា-ចិន” ក្រោមការគាំទ្ររបស់ប្រជាជនប្រទេសទាំងពីរ ពិសេសពីសំណាក់យុវជនកម្ពុជានិងចិន ដែលជាអ្នកបន្តវេនរបស់មិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរ។
លោកលើកឡើងថា សន្តិភាពគឺជាលក្ខខណ្ឌតម្រូវសម្រាប់ការអភិវឌ្ឍ ចំណែកឯវប្បធម៌ជាស្ពាននៃចំណងមិត្តភាព។ កម្ពុជា និងចិន សុទ្ធតែជាប្រទេសដែលធ្លាប់ទទួលរងការវិនាសហិនហោចដោយសារភ្នក់ភ្លើងសង្គ្រាមនៅក្នុងសម័យទំនើប ដូច្នេះហើយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនចិន សុទ្ធតែស្រេកឃ្លានចង់បានសន្តិភាពដូចគ្នា។
លោកបាន ថ្លែងអំណរគុណដល់មិត្តចិនដែលបានចូលរួមចំណែកបែបស្ថាបនាដើម្បីបន្ធូរស្ថានការណ៍ដ៏តានតឹងនេះ តាមរបៀបរបស់ខ្លួន។ កម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” លើកនេះ ក៏ជាសេចក្ដីប្រកាសរួមគ្នាយ៉ាងមុតមាំថា កម្ពុជា និងចិន នឹងបន្តពួតដៃគ្នាថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួន និងជំរុញដល់សុខដុមរមនាជាសកលរវាងអរិយធម៌នានា និងស្រោចស្រពសន្តិភាពដោយវប្បធម៌សម្បូរបែប ព្រមទាំងកសាងអនាគតប្រកបដោយវឌ្ឍនភាពតាមរយៈការយល់ចិត្តយល់ថ្លើមគ្នារបស់យុវជនជំនាន់ថ្មី។
លោកបានជូនពរឱ្យមិត្តភាពកម្ពុជា-ចិន បន្តលំហូរឥតឈប់ឈរដូចទន្លេមេគង្គ-ឡានឆាង និងគង់វង្សនៅល្អជាយូរអង្វែងដូចប្រាសាទអង្គរ សូមឱ្យស្មារតីសហគមវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្លាយជាគំរូថ្មីនៃចំណងការទូតក្នុងឆាកអន្តរជាតិ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print