ខេត្តឧត្តមានជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយ ជាស្បៀងអាហារ សំភារៈចាំបាច់ជាច្រើនមុខ ដែលជាអំណោយសប្បុរសធម៌ ពីសប្បុរសជន បានផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនវីរៈកងទ័ពសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្ដរមានជ័យ ចំនួន២លើកហើយគិតមកដល់នេះ ។
លោក ឯក ឃុនដឿន អភិបាលរង ជាតំណាង លោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានបន្តដឹកនាំក្រុមការ ងារ នាំយកអំណោយសប្បុរសធម៌ បានមកពីសប្បុរសជន គ្រប់មជ្ជដ្ឋានជាស្បៀងអាហារចាំបាច់ទៅប្រគលល់ជូនគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដើម្បីបែងចែក បន្តជូនទៅវីរៈកងទ័ពនៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក។
ពិធីប្រគល់ អំណោយសប្បុរសធម៌ របស់សប្បុរសជន បានធ្វើឡើងដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូន លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លុងវែង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅជំរុំជនភៀសសឹក ក្នុង ស្រុកអន្លុងវែងខេត្តឧត្តមានជ័យ ។
ក្នុងឱកាសនោះលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លុងវែង បានបង្ហាញពីការត្រេកអរជាខ្លាំង ដោយទទួលដំណឹងថា លោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចាត់តំណាង ដឹកស្បៀងមកប្រគល់ជូនរដ្ឋបាលស្រុកអន្លុងវែង ដើម្បីជួយបែងចែក បន្តជូនទៅដល់សមរភូមិជួរមុខទិសខេត្តឧត្តមានជ័យ និងប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់យោធាថៃបើកការបាញ់ប្រហារ ផ្លោងគ្រាប់ ទម្លាក់គ្រាប់ពីន្តហោះF-16 ដើម្បីបំពេញមហិច្ចិតាឈ្លានពានទឹកដីកម្ពុជាជាលើកទី២របស់ពួកគេ ។
លោក ងួន ទ្ធីរិទ្ធ ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលលជ្រៅ ជូនចំពោះ ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ប្រពលរដ្ឋនិងវីរៈកងទ័ពក៏ដូចពួកយើងខ្ញុំនៅសមរភូមិជួរមុខ និង សូមអរគុណដល់បងប្អូនប្រជាពរដ្ឋ សប្បុរសជននៅរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានតាមលទ្ធផលភាពមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ។
ជាក់ស្តែងថ្ងៃនេះជំនួយមនុស្សធម៌របស់បងប្អូន ត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារ តំណាង លោក ឃួង ស្រេង បានដឹកជញ្ជួនមកប្រគល់ជូន អាជ្ញាធរស្រុកអន្លង់វែង មាន អាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ។ ទាំងអស់នេះគឺជាសម្ភាចាំបាច់បំផុតសម្រាប់យើងខ្ញុំ ។
លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុក ពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមអរគុណ និងដឹងគុណចំពោះបងប្អនវីរៈកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា កន្លងមកនេះបង្កឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាត់យ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្ត សាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ជាច្រើនរបស់កម្ពុជា ។ សូមបងប្អូនវិរៈកងទ័ពយើងជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ៖ ចាប់ព្រឹកថ្ងៃអាទិត្យទី១៣ដល់ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ៤យប់ លោក ឯក ឃុនដឿន អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ ដែលសប្បុរសជន បរិច្ចាគជូនតាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងថវិកា ស្បៀងអាហារ ចម្រុះច្រើនមុខ ទៅប្រគល់ជូនសមរភូមិជួរមុខ ក្នុងនោះទិសខេត្តព្រះវិហារចំនួន៩ កុងទឺន័រនិងរថយន្តរួចបន្តទៅប្រគល់ជូនសមរភូមិជួរមុខ ទិសខេត្តឧត្តមានជ័យ ចំនួន១ រថយន្តកុងតឺន័រទៀត។ ការឈ្លានពានទឹកដីកម្ពុជាដោយ រដ្ឋាភិបាលនិងយោធាថៃ ជាលើកទី២កាលពីថ្ងៃទី៧ធ្នូ២០២៥ រហូតមកដល់ពេលនេះ១១ថ្ងៃហើយ ពួកគេនូវមិនទាន់បញ្ឈប់សកម្មភាពឈ្លានពានបូរណភាពទឹកកម្ពុជា នៅឡើយទេ ៕













