ភ្នំពេញ ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមចែកអំណោយសប្បុរសជនជូនពលរដ្ឋភៀសសឹកចំនួនជាង ៣០០គ្រួសារ ដែលអំណោយទាំងអស់នេះបានមកពីអាជីវករនៅបុរីពិភពថ្មីកំបូល នៅរាជធានីភ្នំពេញ តាមរយៈហាងមាស អេលីហ្សា និងក្រុមហ៊ុនលក់រថយន្ត K.S 9999 ព្រមទាំងមានថវិកាឧបត្ថម្ភជូនគ្រួសារនីមួយៗដែលជាការបរិច្ចាគពីអាជីវករខេត្តសៀមរាប។
អំណោយទាំងនេះ រួមមាន អង្ករ, ទឹកបរិសុទ្ធ, អាវរងា, សាច់ក្រក និងត្រីងៀត, ឃីត និងថ្នាំសង្កូវមួយចំនួន។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូនសប្បុរសជន ក្នុងការរំលែកការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក នាព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ៕
...












