ខេត្តកំពង់ស្ពឺ៖ ព្រលប់ថ្ងៃសុក្រ១៤រោច ខែមិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៩ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧និង១០នាទី មានករណីអគ្គិភ័យឆេះផ្ទះមានទំហំ ១១ គុណ ១៧ ធ្វើអំពីថ្មដំបូលប្រក់ស័ង្កសី ដែលជាកម្មសិទ្ធ ម្ចាស់ផ្ទះមាន ឈ្មោះ តេង សំអុល ភេទ ប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធមានឈ្មោះ អៀង ស្រីមុំ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន លោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន និងបានការបញ្ជាផ្ទាល់ភ្លាមៗ ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ឱ្យរថយន្ដអគ្គិភ័យគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក ស្នងការដ្ឋានត្រៀម
ចេញជួយអន្ដរាគមន៍ ក្នុងនោះលោកអធិការបានចូលរួមផ្ទាល់តាំងពីដំបូងកេីតហេតុការណ៍ប៉ាន់ស្មានបឋម
ករណីអគ្គិភ័យអាចបណ្ដាលមកការឆ្លងចរន្ដអគ្គិសនី ក្នុងផ្ទះបាយខាងក្រោយ និងឆេះរាលដាលមកដល់ផ្នែកខាងក្នុងផ្ទះដល់ទីតាំងឡចំរាញ់ប្រេងខ្លឹមច័ន្ទ និងគំនរ
អុសឈេីសម្រាប់ដុត ព្រមទាំងប្រេងខ្លឹមច័ន្ទដែលបានចំរាញ់រួច គណនានៃការខូចខាតរួមមាន ៖ឆេះផ្ទះ១ខ្នង និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ទេ។
កម្លាំងសហការមកពី ស្នងការដ្ឋានននគរបាលខេត្ដកំពង់ស្ពឺ,បញ្ជាការដ្ឋានអាវុធហត្ថខេត្ដកំពង់ស្ពឺ ក៏ដូចជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈឈុនទ្រី មកពីអធិការដ្ឋាននគរបលក្រុងច្បារមនស្រុកសាមគ្គីមុនីជ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង..។
ប្រតិបត្ដិការប្រេីប្រាស់រយៈពេលជាង ៧ម៉ោងទេីបពន្លត់និងគ្រប់គ្រងបាន ។ សមត្ថកិច្ចបានចូលរួមសោកស្ដាយជាមួយម្ចាស់ផ្ទះ កត្ដាធំបំផុតគឺមកការឆ្លងចរន្ដអគ្គិសនីជារឿងសំខាន់ចម្បងនិងត្រូវយកចិត្ដទុកដាក់ជាមួយអ្នកជំនាញលេីកិច្ចការនេះជាពិសេស ពាក្យបុរាណ “ លិចទូកកណ្ដាលទន្លេមិនស្មេីទេភ្លេីងឆេះផ្ទះ “ ៕










