ប្រតិបត្ដិការអន្ដរាគមន៍សង្រ្គោះករណីឆេះផ្ទះឡចំរា​ញ់ខ្លឹមច័ន្ទ១កន្លែងដោយប្រេីប្រាស់រថយន្ដអគ្គិភ័យ​៧​គ្រឿងទឹកសរុប២៣ឡានទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ព្រលប់ថ្ងៃសុក្រ​១៤រោច ខែមិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៩ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២​៥ វេលាម៉ោង១៧និង១០នាទី មានករណីអគ្គិភ័យឆេះផ្ទះមានទំហំ ១១​ គុណ​ ១៧ ធ្វើអំពីថ្មដំបូល​ប្រក់ស័​ង្ក​សី ដែលជាកម្មសិទ្ធ​ ម្ចាស់ផ្ទះមាន ឈ្មោះ​ តេង សំអុល ភេទ ប្រុស អា​យុ​៥៦ឆ្នាំ និងប្រពន្ធមានឈ្មោះ អៀ​ង ស្រីមុំ ភេទស្រី អាយុ​៥៥ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់​ច្បា​រ​​មន ក្រុ​ងច្បារមន ខេត្តកំពង់​ស្ពឺ។

សមត្ថកិច្ចនគរបាលមូ​ល​ដ្ឋាន​ លោកវរសេនី​យ៍ទោ​ យ័ន្ដ​ សង្ហារ​ អធិការនគរបាលក្រុងច្បារម​ន​ និងបានការបញ្ជាផ្ទាល់ភ្លាមៗ​ ពី​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ ឱ្យរថ​យន្ដអគ្គិភ័យគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក​ ស្នង​ការដ្ឋានត្រៀម
ចេ​ញជួយអន្ដរាគមន៍​ ក្នុងនោះលោកអធិ​ការបានចូលរួមផ្ទាល់តាំងពីដំបូ​ង​កេីតហេតុ​ការណ៍ប៉ាន់​ស្មា​ន​បឋម​
ករ​ណីអគ្គិភ័យអាចបណ្ដាលមកការឆ្លងចរន្ដអគ្គិស​នី​ ក្នុងផ្ទះបាយខាងក្រោយ​ និងឆេះរាលដាលមកដល់ផ្នែកខាងក្នុងផ្ទះដល់ទីតាំងឡចំរា​ញ់ប្រេងខ្លឹមច័ន្ទ​ និងគំន​រ
អុសឈេី​សម្រាប់ដុត​ ព្រមទាំងប្រេងខ្លឹមច័ន្ទ​ដែលបា​ន​ចំរាញ់រួច​ គណនានៃការខូចខាតរួមមាន​ ៖ឆេះផ្ទះ១ខ្ន​ង និងសម្ភារៈក្នុងផ្ទះមួយចំនួន​ធំ​ តែមិនបណ្ដា​លឱ្យគ្រោះ​ថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ទេ។

កម្លាំងសហការមកពី​ ស្នងការដ្ឋាន​ននគរបាលខេត្ដកំពង់ស្ពឺ,បញ្ជាការដ្ឋានអាវុធហត្ថខេត្ដកំពង់ស្ពឺ​ ក៏ដូចជាម្ចាស់ស្ថា​នីយ៍​ប្រេ​ងឥន្ធនៈ​ឈុនទ្រី​ មកពីអធិ​ការដ្ឋាននគរបលក្រុងច្បារ​មនស្រុ​កសាមគ្គីមុនីជ័យ​ អធិការដ្ឋាននគរ​បាលស្រុកសំរោងទង​..។

...

ប្រតិបត្ដិការប្រេីប្រាស់រយៈពេលជាង​ ៧ម៉ោងទេីបពន្លត់និងគ្រប់គ្រងបាន​ ។ សមត្ថកិច្ចបានចូលរួមសោកស្ដាយជាមួយម្ចា​ស់ផ្ទះ​ កត្ដាធំបំផុតគឺមកការឆ្លងចរន្ដអគ្គិសនីជារឿងសំខា​ន់ចម្បងនិងត្រូវយកចិត្ដទុកដាក់ជាមួយអ្នកជំនាញលេីកិ​ច្ចការនេះជាពិសេស​ ពាក្យបុរាណ “​ លិចទូកកណ្ដាលទន្លេមិនស្មេីទេភ្លេីងឆេះផ្ទះ​ “​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print