ភ្នំពេញ៖ បុរសជនជាតិ ចិន ម្នាក់ បានបេីក រថយន្ដ ម៉ាកGAC មួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកToyota priusកំពុងតែឈន់រងចាំស្តុបរួចបនតទៅប៉ះម៉ូតូឌ្រីមសង់មួគ្រឿងទៀតឈប់ស្តុបដូចគ្នារងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៥ ចំណុចស្តុបមែកសឺដែស ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកToyota Priusពណ៌ខ្មៅមួយគ្រឿង ពាក់ ផ្លាក លេខ ភ្នំពេញ 2BW-5324 បើកបរដោយបុរសម្នាក់កំពុងតែឈប់រងចាំស្តុប មែកសឺដែសនៅលើផ្លូវ៦០ម៉ែត្រជាមួយនិងម៉ូតូរងគ្រោះមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ ផ្លាក លេខ កណ្ដាល 1W-6573 ជិះដោយបុរសម្នាក់ ភ្លាមនោះដែរស្រាប់តែគេឃើញមានបុរសជនជាតិចិនម្នាក់បានបើករថយន្តទំនើបម៉ាកGAVពណ៌ខ្មៅពាក់ ផ្លាក លេខ កម្ពយ F.C.1618 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រួិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះបើកមកដល់ចំណុចកើតហេតុស្តុបមែកសឺដែសមិនបង្អង់ក៏ជ្រុលទៅបុកពីក្រោយរថយន្តToyota Priusពេញទំហឹងបណ្តាលអោយរងការខូចខាតធ្ងន់ធ្ងររួចទៅប៉ះម៉ូតូឌ្រីមសង់មួយគ្រឿងដែលប់រងចាំស្តុបដូចគ្នារងការខូចខាតតែសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្សខូចខាតតែសម្ភារះតែប៉ុណ្ណោះ ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយកើតហេតុដោយភាគីសង្ខារសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងនិងម៉ូតូមួយគ្រឿងទៀតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក។នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ភារ៉ា ដង្កោ










