នារី​វ័យក្មេង​ម្នាក់​បេីក​រថយន្ត​ ម៉ាក​GAC បុក​ម៉ូតូ​ នៅ​ផ្លូវ​បំបែក​ជាបួន​ ​ បណ្តាល​ឲ្យ​បុរស​២នាក់​រងរបួស​ធ្ងន់​ស្រាល

ចែករំលែក៖

​ភ្នំពេញ​៖ នារី​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​GAC​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ ហុងដាឌ្រីមដែល​ជិះ​ដោយ​បុរស​២នាក់​ នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៥០នាទី​យប់​ថ្ងៃ​ទី​២៣ខែធ្នូ​ឆ្នាំ​២០២៥​ ចំនុច​ផ្លូវ​២៦១កែង​ផ្លូវ​១៥៦​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ទួលគោក​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​បាន​បុរស​២នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ ហុងដាឌ្រីម​ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IU 8504 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ២៦១​​ ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​នារី​វ័យក្មេង​២នាក់រួម​ទាំង​អ្នក​បេីក​បរ​ បានបេីក​រថយន្តម៉ាក​ GAC GS4 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CH 7008​បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ១៦៥​ទិសដៅ​ពី​លិច​ទៅ​កេីត​ ល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ ក៍ជ្រុល​ទៅ​បុក​និង​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ដួល​អូស​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​នាក់​បេីក​ម៉ូតូ​ របួស​បែក​ក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ហៅ​ពេទ្យ​លោក​សង្ឃ​ដោយ​ឡែក​បុរស​អង្គុយ​ខាង​ក្រោយ​រង​របួស​តិចតួច​ មិន​បានទៅ​មន្ទីរពេទ្យ​នោះ​ទេ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​ រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ គ្រាន់តែ​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ធ្វើ​ការ​បន្ត​ ។
​ ករណី​នេះ​មិន​អាច​ដោះស្រាយ​គ្នា​បាន​ មធ្យោបាយ​ទាំងអស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ រងចាំ​ដំណោះស្រាយ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print