សម្តេច ម៉ែន សំអន បាននាំយកស្បៀងនិងអាហារ ប្រគល់ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីចូលរួមចំណែកជួយដល់សមរភូមិជួរមុខ និងជួយដល់ជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននាំយកស្បៀងនិងអាហារ ប្រគល់ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីចូលរួមចំណែកដល់ជួយសមរភូមិជួរមុខ និងជួយដល់ជនភៀសសឹក នារសៀល ថ្ងៃអង្គារ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

    អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែងក្នុងថ្ងៃនេះ រួមមាន៖ អង្ករ២តោន‚ អំបុក១០០គីឡូក្រាម ‚ អំបុកជាមួយសាច់គោងៀត ៥០០កញ្ចប់‚ មីរូបខ្លាឃ្មុំ១០០កេស‚ នំទាហាន ៥កេស‚ ទឹកផ្លែឈើ ១០០កេស‚ ម៉ាស់ការពារផ្សែងពុល២០០ ម៉ាស‚វ៉ែនតាការពារផ្សែងពុល១០០‚ គ្រាប់ជីស្ងួត ៥០០ដប‚ ភេសជ្ជៈឆាមពាន ១០០កេស‚ អាវ២០កេស‚ ខ្ទឹមស ១០០គីឡូក្រាម‚កាហ្វេ ២កេសធំ‚ ទឹកសុទ្ធ ១០០កេស‚ ឆៃប៉ូវ ២០០គីឡូក្រាម និងថិវកា ១០លានរៀល។

    ឆ្លៀតក្នុងឱកាសនោះ លោក សរ ពុត្រា ក៏បានអរគុណចំពោះ សម្តេចកិត្តិសង្គហបណ្ឌិតដែលបានចំណាពេលវេលាដ៏មានតម្លៃក្នុងការនាំយកអំណោយជាស្បៀងមកជួយដល់រដ្ឋបាល ខេត្តស្ទឹងត្រែង សើម្បិអាជ្ញាធរ ខេត្ដយើងនិងធ្វើការបែងចែក ទៅតាមគោលដៅសំខាន់ៗ ជនភៀសសឹក ពិសេស គោលដៅវីរៈកងទ័ពយើងកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណៈភាពទឹកដី នៃមាតុភូមិកម្ពុជារបស់យើង   

            ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print