ភ្នំពេញ ៖ លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បាន ទទួល មរណភាពនៅវេលាម៉ោង ៨:២៥នាទីព្រឹក ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។
ពិធីបុណ្យសពនឹងប្រារព្ធធ្វើឡើងនៅផ្ទះលេខ២៧ ផ្លូវ២៩៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។
តាមរយៈដំណឹងរមណភាពនេះ សូមទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលជ្រាប និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពនេះ៕
...










