ទូតចិនប្រចាំកម្ពុជា៖ ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់

ចែករំលែក៖

ភ្នំពេញ ៖ ជាសំណេររបស់លោកឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា វ៉ាង វិនពីង នៅលើហ្វេសប៊ុក ផ្លូវការរបស់ខ្លួនបានលើកឡើងថា ៖ «ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់

ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី»។

លោកបន្តលើកឡើងថា ៖ ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។

ចិន សង្ឃឹមថា កម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន។

អំឡុងពេល លោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print